Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ការចុះពិនិត្យមើលស្ថានការណ៍ និងពង្រឹងការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាព ក្នុងខេត្តបាត់ដំបង
ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤

ខេត្តបាត់ដំបង៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល  ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលស្ថានការណ៍ និងពង្រឹងការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពមួយចំនួននៅខេត្តបាត់ដំបង។

ការចុះបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើអោយប្រសើរឡើងការផ្តល់សេវាសុខាភិបាល  គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅនឹងមណ្ឌលសុខភាព និងនៅសហគមន៍  ស្របតាម " សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា  សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព "(MPA Guidelines)។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចុះនៅមណ្ឌលសុខភាពចំនួន១០ : មណ្ឌលសុខភាពជ្រោយស្តៅ ,មណ្ឌលសុខភាពបឹងព្រីង, មណ្ឌលសុខភាពរូងជ្រៃ,មណ្ឌលសុខភាពខ្នាចរមាស, មណ្ឌលសុខភាពវេល២ ,មណ្ឌលសុខភាពឆករកា,មណ្ឌលសុខភាពកំពង់ល្ពៅ,មណ្ឌលសុខភាពតាសាញ ,មណ្ឌលសុខភាពចំលងគួយ  និងមណ្ឌលសុខភាពមានជ័យ។

ឆ្លៀតឱកាសដ៏មានតំលៃនេះ ឯកឧត្តមឧត្តមសាស្រ្តាចារ្យអនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះមន្ត្រី បុគ្គលិកទាំងអស់ ពិសេសមន្ត្រី និងបុគ្គលិករបស់មណ្ឌលសុខភាព។

គួរកត់សំគាល់ថា បន្ទាប់ពីបញ្ចប់ការពិនិត្យមើលការងារ និងកិច្ចសន្ទនាជាមួយមន្ត្រីតំណាងមណ្ឌលសុខភាពនីមួយៗ  ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មានត្រឡប់ និងណែនាំជាក់ស្តែងនៅនឹងកន្លែងជូនដល់មណ្ឌលសុខភាពទាំង១០  ជាអាទិ៍ ការបង្កើនការប្រើប្រាស់ និងគុណភាពសេវាមណ្ឌលសុខភាពនៃជំងឺទូទៅ សេវាសុខភាពមាតា និងទារក ព្រមទាំងសេវាពិសេសមួយចំនួន រាប់ទាំងសេវាជំងឺមិនឆ្លង និង ជំងឺឆ្លង ការរក្សាអនាម័យល្អ  ព្រមទាំងការធានាអោយមានសេវា ២៤ ម៉ោង លើ ២៤ម៉ោងផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12

ប្រភេទព្រឹត្តិការណ៍