រដ្ឋមន្រ្តីសុខាភិបាល៖ «បញ្ញាសិប្បនិម្មិត(AI) គឺជាឧបករណ៍ដ៏មានអានុភាព ប៉ុន្តែក្នុងវេជ្ជសាស្រ្ត មនុស្សជាអ្នកកំណត់ទិសដៅ និងសម្រេច ព្រមទាំងទទួលខុសត្រូវរាល់ផលប៉ះពាល់ទាំងឡាយរបស់ AI នេះ»។
ក្នុងឱកាសសិក្ខាសាលា «បញ្ញាសិប្បនិម្មិត និងសុខាភិបាល៖ ការរក្សាមនុស្សជាគន្លងស្នូលនៃនវានុវត្តន៍ (Keeping humans at the center of innovation)» ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក ដោយមានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី និងសាស្ត្រាចារ្យ គ្រូបង្ហាត់ និស្សិតវេជ្ជសាស្ត្រ និងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើន ដែលរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែវិស័យសុខាភិបាល នៅតែជាវិស័យដែលផ្អែកលើមនុស្សជាចម្បង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវសារៈសំខាន់ ដូចខាងក្រោម៖
- បញ្ញាសិប្បនិម្មិត មិនអាចជំនួសវេជ្ជបណ្ឌិតបានទេ ប៉ុន្តែអាចជួយបង្កើនសមត្ថភាពក្នុងការវិភាគ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានលឿន។
- ការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ នៅតែជាការសម្រេចចិត្តរបស់មនុស្ស ដោយមានទំនួលខុសត្រូវ និងក្រមសីលធម៌ច្បាស់លាស់។
- បញ្ញាសិប្បនិម្មិត អាចជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ការតាមដានជំងឺរាតត្បាត និងការវិភាគទិន្នន័យ។
- ការបណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រ ត្រូវបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាថ្មី ប៉ុន្តែត្រូវរក្សាសមត្ថភាពគិតវិភាគ និងការខិតខំប្រឹងប្រែងដោយមនុស្សផ្ទាល់។
- សាស្រ្តាចារ្យ និងគ្រូបង្រៀន មានតួនាទីសំខាន់ ក្នុងការណែនាំ និងគ្រប់គ្រងនិស្សិត ឲ្យប្រើប្រាស់បច្ចេកវិទ្យាទាំងនេះបានត្រឹមត្រូវ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មបច្ចេកវិទ្យា ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ ក្នុងបរិបទឌីជីថល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា បញ្ញាសិប្បនិម្មិត គួរត្រូវបានប្រើប្រាស់ជា ឧបករណ៍សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការបណ្តុះបណ្តាលទំនើប ប៉ុន្តែមិនមែនជាកត្តាដែលនាំឲ្យប៉ះពាល់ដល់គុណភាពសិក្សាឡើយ។
ជាសេចក្តីសន្និដ្ឋាន ឯកឧត្តមបានមានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយមានទំនួលខុសត្រូវ ក្រមសីលធម៌ និងផ្តោតលើមនុស្សជាគន្លងស្នូល ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឱ្យកាន់តែប្រសើរ និងសមភាពសម្រាប់ប្រជាពលរដ្ឋ។»
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «អ្នកដឹកនាំគ្រប់អង...
អានលម្អិត
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសទទួលជួប ន...
អានលម្អិត
17-12-2024
សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ និងពិធីប្រគល់វិ...
អានលម្អិត
17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ៖...
អានលម្អិត
17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ “យើងមានក្តីប្រាថ្...
អានលម្អិត
17-12-2024
ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការ...
អានលម្អិត