Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា» ១ មេសា ២០២៦ រៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា
ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦

រដ្ឋមន្រ្តីសុខាភិបាល៖ ចំពោះប្រធានបទ សុខភាពតែមួយ (One Health) «កម្ពុជាជាដៃគូដ៏សកម្មមួយលេីឆាកអន្តរជាតិ (Cambodia is an active global partner)» ក្នុងនោះ «ការបង្ការ គឺជាគន្លឹះសំខាន់បំផុតសម្រាប់បញ្ហានេះ (Prevention is our strongest strategy)» ទន្ទឹមនឹង«កិច្ចសហការពហុវិស័យ គឺជាដំណោះស្រាយដ៏ល្អដេីម្បីទទួលបានជោគជ័យ (Multisectoral collaboration is the solution)»។


នាព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម Olivier RICHARD, ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា» ១ មេសា ២០២៦ រៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ 

ព្រឹត្តិការណ៍សុខភាពតែមួយនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ (One Health For Cambodia) ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (ONE HEALTH SUMMIT) នៅទីក្រុងលីយ៉ុង នៃសាធារណរដ្ឋបារាំង ដែលនឹងត្រូវរៀបចំពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែមេសា ២០២៦ ក្នុងពេលខាងមុខនេះ។ កម្ពុជាកំពុងធ្វើការងារយ៉ាងសកម្ម ក្នុងការលើកកម្ពស់ក្របខណ្ឌសុខភាពតែមួយ ដើម្បីពង្រឹងសមត្ថភាពសម្រាប់បង្ការ ការស្រាវជ្រាវ និងការឆ្លើយតបទៅនឹងការគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ការការពារ ការរីករាលដាល ជំងឺរាតត្បាតជាសកលក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។

ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពរួមក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដោយបានបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីទប់ស្កាត់នឹងភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ជាពិសេសក្នុងផ្នែកពាក់ព័ន្ធ សុខភាពមនុស្ស និងសុខភាពសត្វ រួមមាន៖ ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពាក់ព័ន្ធជាមួយប្រសិទ្ធភាព ការត្រួតពិនិត្យ ការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅក្នុងវិស័យសុខាភិបាល និងវិស័យកសិកម្ម និងលើកកម្ពស់ការប្រើប្រាស់ឱសថប្រឆាំងមេរោគដោយមានការទទួលខុសត្រូវក្នុងការទប់ស្កាត់ហានិភ័យនានា។ 

ការការពារ និងត្រួតពិនិត្យ ជំងឺឆ្លងពីសត្វទៅសត្វ និងសត្វមកមនុស្ស  គឺជាសកម្មភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រ សុខភាពតែមួយ ហើយជំងឺស៊ូណូស ដែលកើតមានញឹកញាប់ក្នុងនោះរួមមាន៖ ជំងឺផ្តាសាយបក្សី (Avian influenza) ជំងឺNipah ជំងឺកូវីដ-១៩ ជំងឺរលាកស្រោមខួរក្បាល JE (Japanese Encephalitis) និងជំងឺឆ្កែឆ្កួត (Rabies) ដែលត្រូវបានផ្ដោតការយកចិត្តទុកដាក់ នៅក្នុងប្រព័ន្ធតាមដានជំងឺរបស់ក្រសួងទាំង៣ ក្នុងយន្តការ របស់គណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH)។

ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ អង្គពិធីទាំងមូល ដូចជាគម្រោងអភិវឌ្ឍកម្មវិធី ក្នុងក្របខណ្ឌសុខភាពតែមួយដោយត្រូវ៖ 

១. ពង្រឹងការសម្របសម្រួលពហុវិស័យ តាមរយៈយន្តការគាំទ្រ ការចែករំលែកព័ត៌មានយ៉ាងទៀងទាត់ ការធ្វើផែនការរួមគ្នា និងការឆ្លើយតបរួមចំពោះការផ្ទុះជំងឺឆ្លង។ 

២.ពង្រឹងប្រព័ន្ធអង្កេតតាមដាន និងការប្រកាសអាសន្ន គួរតែត្រូវបានពង្រីក តាមរយៈការពង្រឹងមន្ទីរពិសោធន៍  ធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងពង្រឹងសមត្ថភាពធនធានមនុស្ស។

៣. កម្មវិធីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាល គួរតែត្រូវបានពង្រីក ដើម្បីបំពាក់នូវជំនាញផ្នែកអេពីដេមីសាស្ត្រ ប្រព័ន្ធព័ត៌មានសុខាភិបាល និងសុខភាពបរិស្ថាន។ 

៤. រៀបចំយន្តការធ្វើឱ្យមាននិរន្តភាពហិរញ្ញវត្ថុ គួរតែត្រូវបានគាំទ្រការអនុវត្តក្នុងរយៈពេលយូរអង្វែង នៃសន្តិសុខសុខភាព និងកាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅប្រទេស។

៥. ពង្រឹងកិច្ចសហការថ្នាក់តំបន់ តាមរយៈក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ និងក្របខណ្ឌអន្តរជាតិនានា ដើម្បីបង្កើនការអង្កេតតាមដានជំងឺឆ្លង រួមទាំងជំងឺនាំចូលពីក្រៅប្រទេស ការគ្រប់គ្រងការបំពុលនានា បន្តការចែករំលែកព័ត៌មាន និងការត្រៀមលក្ខណៈសម្របសម្រួល និងឆ្លើយតបទៅនឹងការផ្ទុះជំងឺ។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណចំពោះស្មារតីសហការ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងមន្រ្តីរាជការ ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏ដូចជាដៃគូអង្គការពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងកិច្ចសហការអន្តរវិស័យនូវក្របខណ្ឌសុខភាពតែមួយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49

ព័ត៌មានថ្មីៗ

...


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «អ្នកដឹកនាំគ្រប់អង... អានលម្អិត


...


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសទទួលជួប ន... អានលម្អិត


...

17-12-2024
សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ និងពិធីប្រគល់វិ... អានលម្អិត


...

17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ៖... អានលម្អិត


...

17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ “យើងមានក្តីប្រាថ្... អានលម្អិត


...

17-12-2024
ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការ... អានលម្អិត