ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស (Institut Pasteur, Paris) សាធារណរដ្ឋបារាំង។ គណ:ប្រតិភូបានទទួលការស្វាគមន៍ ដោយលោក អុីវ សាំងហ្សួរ (M. Yves Saint-Geours) ប្រធានក្រុមប្រឹក្សាភិបាល លោកស្រីសាស្ត្រាចារ្យ យ៉ាសមីន បែលកេដ (Pr Yasmine BELKAID) អគ្គនាយិការ និង លោកស្រី អូដែត តូម៉េសគុយអាត់តូ (Mme Odette Tomescu-Hatto) ទទួលទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស រួមទាំងសហការី និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ។
ជាកិច្ចចាប់ផ្តេីម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំវិទ្យាស្ថានប៉ាស្ទ័រដែលបានរៀបចំការទទួលស្វាគមន៍គណ:ប្រតិភូសុខាភិបាលយ៉ាងកក់ក្តៅ និងប្រកបដោយភាតរភាពយ៉ាងជ្រាលជ្រៅ។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណវិទ្យាស្ថានប៉ាស្ទ័រប៉ារីសដែលបានខិតខំនិងកំពង់បន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា តាមរយ:វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមជាមួយសុខាភិបាលកម្ពុជាទប់ស្កាត់ បង្ការ ស្រាវជ្រាវរួមគ្នាលេីផ្នែកជាច្រេីន ពិសេសលើកផ្នែកជំងឺឆ្លង ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស គម្រោងសិក្សាស្រាវជ្រាវ និងទំនើបកម្មមន្ទីរពិសោធន៍កម្រិតស្តង់ដារសាកល។
ជាការឆ្លេីយតប លោកប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស បានសម្តែងនូវការកោតសរសេីរ និងថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សហភាតរសុខាភិបាល ដែលតែងតែសហការគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលេីការងារនានាពិសេសការងារសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងប្តេជ្ញាសហការគាំទ្រលេីកម្មវិធីសុខភាពតែមួយ (One Health) ដែលកម្ពុជាបាន និងកំពុងដើរតួជាប្រទេសគំរូ។
ទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង រសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «អ្នកដឹកនាំគ្រប់អង...
អានលម្អិត
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសទទួលជួប ន...
អានលម្អិត
17-12-2024
សន្និសីទអេពីដេមីសាស្រ្តប្រចាំឆ្នាំ និងពិធីប្រគល់វិ...
អានលម្អិត
17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទ៖...
អានលម្អិត
17-12-2024
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ “យើងមានក្តីប្រាថ្...
អានលម្អិត
17-12-2024
ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការ...
អានលម្អិត