ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” តាមប្រព័ន្ធវីដេអូសន្និសីទ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ។

បទបឋកថានេះ បន្តផ្តោតទៅលើប្រធានបទ “ការដឹកនាំដើម្បីឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” ជាពិសេសលើវិធីសាស្រ្តនៃការគ្រប់គ្រងការកែទម្រង់អោយទទួលបានជោគជ័យ សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ច្បាស់ពីអត្ថន័យនៃកំណែទម្រង់ និងកាន់តែបង្កើនប្រសិទ្ធិភាពនៃការដឹកនាំអង្គភាពសុខាភិបាលសំដៅគាំទ្រកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីកត្តាសំខាន់ៗទាំង ៨ ដែលចាំបាច់សម្រាប់គ្រប់គ្រងកម្មវិធីកំណែទម្រង់អោយទទួលបានជោគជ័យ និងសកម្មភាពដែលអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវធ្វើនៅពេលដឹកនាំការងារកំណែរទម្រង់នៅតាមអង្គភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៍បានចែករំលេកបទពិសោធន៍នៃការដឹកនាំ ដោយជំរុញអោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បើកចិត្តអោយទូលាយ ដោយផ្តល់ការ ការស្រឡាញ់រាប់អានដល់មន្រ្តីក្រោមឱវាទជាប់ជាប្រចាំ លើគ្រប់កាលៈទេសៈព្រោះការដឹកនាំមិនអាចទទួលបានលទ្ធផលល្អទេបើគ្មានការស្រឡាញ់រាប់អានដ៏ពិតប្រាកដនេះ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ហើយលើកនេះជាលើកទី១៨ ដែលមានវត្តមានថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន ១៩៦៧។

photo_2024-02-13_21-08-09 photo_2024-02-13_21-08-11 photo_2024-02-13_21-08-13 photo_2024-02-13_21-08-17 photo_2024-02-13_21-08-18 photo_2024-02-13_21-08-19 photo_2024-02-13_21-08-29 photo_2024-02-13_21-08-32 photo_2024-02-13_21-08-35 photo_2024-02-13_21-08-37 photo_2024-02-13_21-08-42