ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រ​បន្តលើកទី៩នៅ​​ខេត្ត​​បាត់ដំបង

នៅព្រឹកថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៧ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ លោកវេជ្ជបណ្ឌិតលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចំនួន២៨០នាក់ មកពីខេត្តចំនួន៧ គឺខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងឧត្តរមានជ័យ។

Slider Photo Template

ការលើកកម្ពស់សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈសុខាភិបាល ការប្រាស្រ័យទាក់ទងល្អរវាងគ្រូពេទ្យ និងអ្នកជំងឹ ការត្រៀមបង្ការ ក៏ដូចជាការដោះស្រាយបញ្ហាចំពោះមុខពេលកំពុងប្រកបវិជ្ជាជីវៈប្រចាំថ្ងៃ គឺត្រូវតែបន្តយកចិត្តទុកដាក់ និងអនុវត្តឲ្យបានល្អ ដែលជាការលើកឡើងនៅក្នុងឱកាសដ៏វិសេស វិសាលនេះ របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល ធា គ្រុយ ហើយឯកឧត្តមបានបន្ថែមទៀតថា ទិវានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយឯកឧត្តមបានផ្តាំផ្ញេីរឱ្យគ្រូពេទ្យទាំងអស់ខិតខំបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៍វិជ្ជាជីវៈ និងសាមគ្គីល្អនៃសហភាតរៈ។

ឯកឧត្តមក៏បានមានប្រសាសន៍សង្កត់បន្ថែមនូវខ្លឹមសារដែលលោកប្រធានមន្ទីរបានលើកឡើង និងបានណែនាំឱ្យលោកគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវតាមច្ចេកទេសវេជ្ជសាស្ត្រ និងសរសេរ observation ឱ្យបានត្រឹមត្រូវផងដែរ ជាពិសេសការចេញវេជ្ជបញ្ជារដោយប្រើកុំព្យូទ័រ។

ជាទីបញ្ជប់ឯកឧត្តមបានលើកសរសើរមន្ទីរសុខាភិបាលខេត្ត គណៈវិជ្ជាជីវៈ និងគ្រូពេទ្យទាំងអស់ដែលបានអនុវត្តការងារល្អនាពេលកន្លងមក។

ព័ត៌មានទទួលបានពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង។

18664319_1396470840392018_758841819997476987_n  18671224_1396470780392024_4975495954809280354_n 18739911_1396470773725358_6979576558975736180_n