កិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) លើកទី៥៧ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមពីសមាជិកា-ជិកាក្រុមប្រឹក្សាភុិបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល។ កិច្ចប្រជុំនេះ បានពិភាគ្សាគ្នាលើចំនុចដូចខាងក្រោម:
១. ស្នើសុំសេចក្តីសម្រេចលើបែបផែននៃកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យដំណើរការ Medical Diagnostic Center។
២. ស្នើសុំបង្កើតការិយាល័យលទ្ធកម្ម និងបន្ថែមសមាជិកគណ:កម្មការលទ្ធកម្មនៃស.វ.ស។
៣. ស្នើសុំបង្កើតផ្នែកស្ថិតក្រោមការិយាល័យព័ត៌មានវិទ្យា។
៤. ស្នើសុំបង្កើតមុខងារមន្ត្រីរាជការ-បុគ្គលិកមួយចំនួននៅស.វ.សជាគ្រូបង្រៀន។
៥. ស្នើសុំកែសម្រួល Deadline នៃការបង់ថ្លៃសិក្សារបស់និស្សិត។
និងបញ្ហាផ្សេងៗទៀត។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។