ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី “ការដឹកនាំដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមានភាពប្រសើរឡើង” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ហើយលើកនេះជាលើកទី១៧ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន ១៨៨១រូប។

បទបឋកថាទី១៧ នេះផ្តោតទៅលើប្រធានបទ “ការដឹកនាំដើម្បីឱ្យអង្គភាពសុខាភិបាលមានភាពប្រសើរឡើង” សម្រាប់ផ្តល់ឱ្យថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ច្បាស់ពីអត្ថន័យនៃកំណែទម្រង់ និងអាចដឹកនាំអង្គភាពសុខាភិបាលសំដៅគាំទ្រកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីកត្តាសំខាន់ៗទាំង៨សម្រាប់គ្រប់គ្រងការធើ្វកំណែទម្រង់ឱ្យទទួលបានជោគជ័យ និងបានបង្ហាញពីជ្រុងទាំង៥សម្រាប់រៀបចំកម្មវិធីធ្វើឱ្យអង្គភាពមានភាពប្រសើរឡើង។ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់សារគន្លឹះដល់ថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់ឱ្យកែលំអរសេវារបស់ខ្លួនឱ្យឆ្លើយតបទៅតាមការចង់បានរបស់ប្រជាជន និងត្រូវយកចិត្តទុកដាក់ជួយមន្រ្តីសុខាភិបាលក្រោមឱវាទឱ្យបានឃើញច្បាស់ពីចក្ខុវិស័យរបស់កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល និងឱ្យរៀបចំខ្លួនបានសមស្របចូលរួមផ្លាស់ប្តូរអង្គភាពរបស់ខ្លួនទៅរកភាពវិជ្ជមាន។

photo_2024-02-06_20-31-58

photo_2024-02-06_20-31-58 (2) photo_2024-02-06_20-31-59

photo_2024-02-06_20-31-59 (2) photo_2024-02-06_20-32-00 photo_2024-02-06_20-32-02 photo_2024-02-06_20-32-04 photo_2024-02-06_20-32-05 photo_2024-02-06_20-32-06 photo_2024-02-06_20-32-08 photo_2024-02-06_20-32-09