ពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន 0១គ្រឿង វែនតាចំនួន ៤,២០០គ្រឿង ដែលជាជំនួយឥតសំណង

ពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន 0១គ្រឿង វែនតាចំនួន ៤,២០០គ្រឿង ដែលជាជំនួយឥតសំណង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន 0១គ្រឿង វែនតាចំនួន ៤,២០០គ្រឿង ដែលជាជំនួយឥតសំណងរបស់ ឯកឧត្តម  Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាល។

ឆ្លៀតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមនស្សរីករាយ នូវការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ សុខាភិបាល ដែលនេះស្របទៅនឹងគោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព ប្រជាជនកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីតម្រូវការជំនួយ នូវរថយន្តគិលានសង្គ្រោះបន្ថែមទៀត គ្រែសម្រាល និងឧបករណ៍ពិនិត្យផ្ទៃពោះ ជាតម្រូវចាំបាច់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ស្រុក ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និងការពង្រឹង សុខភាពមាតា និងទារក និងកុមារ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ជាកិច្ចឆ្លើយតប ឯកឧត្តមកុងស៊ុលកិត្តិយស បានសន្យាបញ្ជាក់អំពីគោលជំហរពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល តាមរយៈការខិតខំស្វែងរកជំនួយជារថយន្តគិលានសង្គ្រោះ និងឧបករណ៍សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ឲ្យចំតម្រូវការជាក់ស្តែងរបស់ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំ និងការផ្តល់អាហារូបករណ៍ បណ្ដុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិតកម្ពុជា ទៅសិក្សាជំនាញផ្នែកជំងឺទឹកដក់ក្នុងភ្នែកនៅសាកលវិទ្យាល័យក្នុងទីក្រុងសេនដៃ ប្រទេសជប៉ុន ចាប់ពីឆ្នាំ២០២៤នេះ។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ(Sendai) ក្នុងប្រទេសជប៉ុន ចំពោះជំនួយសប្បុរសនានា និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន។

photo_2024-02-23_18-38-29 photo_2024-02-23_18-38-30 photo_2024-02-23_18-38-32 photo_2024-02-23_18-38-35photo_2024-02-23_18-38-38 (2) photo_2024-02-23_18-38-38 photo_2024-02-23_18-38-39 photo_2024-02-23_18-38-40 (2) photo_2024-02-23_18-38-40 photo_2024-02-23_18-38-41 photo_2024-02-23_18-38-42

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាធិការនាយករបស់មន្ទីរពេទ្យកុមារអង្គរ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាធិការនាយករបស់មន្ទីរពេទ្យកុមារអង្គរ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាធិការនាយករបស់មន្ទីរពេទ្យកុមារអង្គរ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលតែងតែសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលកុមារកម្ពុជា ជាពិសេសផ្តល់ការ ពិនិត្យ ថែទាំ និងព្យាបាលប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព និងសមធម៌ ជាពិសេសជូនកុមារក្រីក្រកម្ពុជាដោយឥតគិតថ្លៃ។

លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ បានជម្រាបអំពីគោលបំណងនៃជំនួបនេះគឺ ដើមី្បជម្រាបជូនពីបេសកកម្មរបស់មន្ទីរពេទ្យមានបួនធំៗគឺ៖
១- ផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់
២- ផ្តល់ការបណ្តុះបណ្តាល និងកម្មសិក្សាដល់និសិត្យ
៣- ផ្តល់ការអប់រំសុខភាពជូនប្រជាជននៅតាមសហគមន៍
៤- ជួយរៀបចំ និងបណ្តុះបណ្តាលផ្នែកថែទាំទារកទើបកើតដោយមានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។

លោកក៏បានជម្រាបជូនអង្គប្រជុំថា ចាប់តាំងពីបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យបានផ្ដល់ការព្យាបាលសរុបប្រមាណ ២,៧ លានករណី។ កុមារប្រមាណ ១០ម៉ឺន ទៅ ១៥ម៉ឺន ករណី ក្នុងមួយឆ្នាំៗបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ សេវាព្យាបាលទាំងនោះរួមមានជំងឺទូទៅ និងទារកឈឺធ្ងន់ សេវាសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់កុមារ សេវាចក្ខុរោគ សេវាពិនិត្យសុខភាពមាត់ធ្មេញ កម្មវិធីអាហាររូបត្ថម្ភ និងការអប់រំសុខភាពបឋម មន្ទីរពិសោធន៍វេជ្ជសាស្ដ្រ និងផ្នែកមីក្រុបសាស្ដ្រ និងការព្យាបាលជំងឺមហារីកបាតភ្នែក មហារីកឈាមជាដើម។ លោក ខិនរ៉ូ អ៊ីស៊ុ បន្ថថា លោកចង់ស្នើសុំការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីឱ្យមន្ទីរពេទ្យផ្តល់សេវាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដំណើរការដោយនិរន្តរភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មន្ទីរពេទ្យកុមារអង្គរ ជាពិសេសលោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងបានផ្តល់ជាអនុសាសន៍គន្លឹះដល់គណៈកម្មាធិការនាយករបស់មន្ទីរពេទ្យក្នុងការដឹកនាំមន្ទីរពេទ្យ ដើមី្បធ្វើយ៉ាងណាឱ្យការដឹកនាំមន្ទីរពេទ្យមាននិរន្តរភាព និងកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់ពីគោលជំហរគាំទ្រដំណើរការមន្ទីរពេទ្យកុមារអង្គរ និងបានស្នើភាគីម្ចាស់ជំនួយបន្តគាំទ្រមន្ទីរពេទ្យ ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ឱ្យឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ photo_2024-02-22_16-57-37 (2) photo_2024-02-22_16-57-37 photo_2024-02-22_16-57-38 photo_2024-02-22_16-57-39

photo_2024-02-22_17-46-46

photo_2024-02-22_16-57-42

photo_2024-02-22_16-57-36

នៅរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់អាស៊ី របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីផែនការអភិវឌ្ឍន៍ Country Program Document (CPD ២០២៤-២០២៨) ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ លោកនាយករងអង្គការ UNFPA ប្រចាំតំបន់អាស៊ី ក៏ដូចជា UNFPA ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដូចជាការអភិវឌ្ឍធនធានមនុស្សសុខាភិបាល នាពេលកន្លងមក។

លោកវេជ្ជបណ្ឌិត  Aleksandar Sasha Bodiroza នាយករងប្រចាំតំបន់ បានថ្លែងអបអរសាទរ និងជូនពរ ចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលនីតិកាលទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិតបានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា UNFPA បានចាប់ផ្តើមការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយក្រសួងសុខាភិបាលលើកម្មវិធីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ផែនការគ្រួសារ ការងារពាក់ព័ន្ធនឹងហឹង្សាផ្អែកលើយេនឌ័រ ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេច SDG មុនកាលបរិច្ឆេទកំណត់ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាប UNFPA អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច និងសំណូមពរ UNFPA បន្តរក្សា និងពង្រីកគោលដៅ សកម្មភាពការងារដែល UNFPA កំពុងជួយនៅខេត្តទាំង ៨ នៃតំបន់ភាគឦសាន ដោយសារខេត្តទាំងនេះមានតម្រូវការសេវាសុខភាពមាតានិងសុខភាពបន្តពូជ និងវ័យជំទង់ និងយុវជន  ដោយសូមគិតដល់ការរួមបញ្ជូលសេវាថែទាំសុខភាពបឋមផងដែរ ជាពិសេស ជួយរកទិន្នន័យក្រុមជនងាយរងគ្រោះដែលមិនបានទទួលសេវាសុខភាព ដើមី្បជួយសម្រួលក្នុងការផ្តល់សេវាថែទាំសុខភាពជូនពួកគាត់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់អង្គការ UNFPA បន្តជួយបណ្តុះបណ្តាលឆ្មប ទាំងមុនបម្រើការងារ និងកំពុងបម្រើការងារ ការងារកោសល្យវិច្ឆ័យវេជ្ជសាស្ត្រ ពង្រឹងសំណុំសេវាសុខភាពអប្បបរមាដំបូងសម្រាប់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទក្នុងគ្រាមានគ្រោះអាសន្ន និងគ្រោះមហន្តរាយ ដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល  អាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-02-21_17-59-01 photo_2024-02-21_17-59-02 photo_2024-02-21_17-59-03 photo_2024-02-21_17-59-01 (2) photo_2024-02-21_17-59-06

photo_2024-02-21_17-58-59 photo_2024-02-21_17-59-00

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤

នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ២០២៤ ក្រោមប្រធានបទ “ពង្រឹងសេវាថែទាំសុខភាពមាតា ទារកនិងកុមារ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC)” ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង និងតំណាងដៃគូអភិវឌ្ឍរួមមាន WHO, UNICEF, UNFPA, FHI 360 ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័ន អង្គភាពនានា។

ទិវានេះរៀបចំឡើងក្នុងគោលបំណងបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការធានាសុខភាព និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ការគ្របដណ្តប់សុខភាពជាសកល មានគោលបំណងដើម្បីធានាថាមនុស្សគ្រប់រូបអាចទទួលបានសេវាសុខភាព ដែលមានគុណភាពដោយមិនប្រឈមនឹងវិបត្តិផ្នែកហិរញ្ញវត្ថុ និងជាពិសេសគឺដោយការកាត់បន្ថយអត្រាមរណភាពមាតានៅឆ្នាំ២០៣០ និងរក្សាបានជោគជ័យក្នុងការលើកកម្ពស់សុខភាពទារក និងកុមារអាយុក្រោម ៥ឆ្នាំ។

ការរៀបចំទិវានេះឡើង ផ្តល់ឱកាសក្នុងការជួបជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ រវាងថ្នាក់ដឹកនាំ មន្រ្តីនៃក្រសួងសុខាភិបាល និងដៃគូសុខាភិបាល ដើម្បីរួមគ្នាក្នុងការសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ជាពិសេសការពង្រឹងការថែទាំសុខភាពមាតា ទារក និងកុមារ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងសង្គមទាំងពេលបច្ចុប្បន្ន និងអនាគតរបស់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលពីរទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុងការកាត់បន្ថយអត្រាស្លាប់ទារកនិងកុមារ ដែលទាំងនេះក៏ដោយសារកតា្តរួមចំណែកដូចជា ការពង្រឹងប្រព័ន្ធសុខាភិបាលនិងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ អត្រាមរណភាពទារក កុមារ និងកុមារអាយុក្រោម ៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលធៀបនឹងឆ្នាំ ២០១៤ មកត្រឹម ៨, ១២ និង១៦ ក្នុង១០០០កំណើតរស់ នាឆ្នាំ២០២១-២០២២។ នេះមានន័យថាប្រទេសកម្ពុជាសម្រេចបានរួចហើយនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ក្នុងការបញ្ចប់ការស្លាប់ដែលអាចបង្ការបានរបស់ទារក កុមារក្រោម ១ឆ្នាំ និងកុមារអាយុក្រោម ៥ឆ្នាំ។

ស្ត្រីមានផ្ទៃពោះស្ទើរតែទាំងអស់ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូន ៩៩នាក់ ក្នុង១០០នាក់បានរាយការណ៍បានទទួលការថែទាំពីបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាលក្នុងកំឡុងពេលមានផ្ទៃពោះដែលអត្រានេះ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៣៨% ក្នុងឆ្នាំ២០០០។ ដូចគ្នានេះដែរ ស្ទើរតែគ្រប់ការសម្រាលទាំងអស់នៅកម្ពុជា គឺដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល ដែលបានកើនពី ៣២% ក្នុងឆ្នាំ២០០០ ដល់ ៩៩% ក្នុងឆ្នាំ២០២១-២០២២។

ទន្ទឹមនឹងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាបន្តកាត់បន្ថយអត្រាមរណភាពមាតា កិច្ចខិតខំប្រឹងប្រែងបន្តការបង្កើនការទទួលបាននូវការថែទាំសុខភាពទារក និងកុមារក៏ត្រូវតែដើរទន្ទឹមគ្នាផងដែរ។ លើសពីនេះទៀតការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ការជំរុញដំណោះស្រាយដោយប្រើសុខភាពឌីជីថលនិងជំរុញការចូលរួមរបស់បុគ្គល គ្រួសារនិងសហគមន៍ក្នុងការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងទារក គឺជាជំហានដ៏សំខាន់ ដើម្បីសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា “នៅពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសកម្ពុជាមួយដែលមានប្រជាជនមានសុខភាពល្អប្រសើរជាងមុន សូមយើងចូលរួមទាំងអស់គ្នាជាធ្លុងមួយក្នុងការពង្រឹងបន្ថែមទៀតនូវគុណភាពសេវាសុខភាពមាតា ទារក និងកុមារ និងការសាងប្រព័ន្ធសុខាភិបាលមួយដែលរឹងមាំជាងមុន និងផ្តល់សេវាសុខភាពទៅដល់ប្រជាជនគ្រប់គ្នាដោយមិនទុកបុគ្គលណាម្នាក់ចោលឡើយ។ ទាំងអស់គ្នា យើងត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នារដើម្បីកសាងអនាគតមួយដែលម្តាយ ទារក និងកុមារគ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈ ហើយដែលគាត់សមនឹងទទួលបាន” ។

ជាចុងក្រោយក្នុងនាមក្រសួងសុខាភិបាល មន្ត្រីសុខាភិបាលគ្រប់រូបបន្តប្តេជ្ញាចិត្ត ដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយធ្វើការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធរួមទាំងសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងសូមអំពាវនាវឱ្យទាំងអស់គ្នាចូលរួមក្នុងការធ្វើឱ្យ ការគ្របដណ្តប់សុខភាពជាសកល (UHC) ក្លាយជាការពិតសម្រាប់ម្តាយទារក និងកុមារកម្ពុជា។

photo_2024-02-21_12-15-53 (2) photo_2024-02-21_12-15-54

photo_2024-02-21_12-15-53 photo_2024-02-21_12-15-54 (2) photo_2024-02-21_12-15-55  photo_2024-02-21_12-15-55 (2)photo_2024-02-21_12-15-56 (2) photo_2024-02-21_12-15-56 photo_2024-02-21_12-15-57 (2) photo_2024-02-21_12-15-57 photo_2024-02-21_12-15-59 (2) photo_2024-02-21_12-16-01 photo_2024-02-21_12-16-00 photo_2024-02-21_12-15-59

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការចូលរួមកែលម្អនូវចំណុចខ្វះចន្លោះទាំងឡាយ ដោយមិនត្រូវមើលរំលង ក្នុងដំណើរការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួន ទាំងការផ្តល់សេវាថែទាំព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពជាពិសេស រួមទាំងការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព តាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំសុខភាពជាផ្ទាំងរូបភាព និងវីដេអូខ្លីៗ ជាដើម។ ការខិតខំលើការអប់រំលើកកម្ពស់សុខភាព តាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំ គឺជាឱកាសមួយបន្ថែមទៀតដែលពិតជាចូលរួមផ្តល់ចំណេះដឹងផ្នែកសុខភាពជូនដល់បងប្អូនសាធារណជន ដើម្បីលោកកាន់តែងាយស្រួលក្នុងការមើលថែខ្លួនដោយខ្លួនឯង ក៏ដូចជាការចូលរួមសម្រេចចិត្តជាមួយក្រុមគ្រូពេទ្យលើវិធីសាស្ត្រនានាការពារសុខភាព និងក្រុមគ្រួសារ ឧទារហណ៍ការបង្ការរោគ ការបង្ការជំងឺឆ្លងផ្សេងៗ និងជំងឺរ៉ាំរ៉ៃមួយចំនួនមានជំងឺទឹកនោមផ្អែម លើសឈាម ជំងឺមហារីកជាដើម។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើពិនិត្យ និងរៀបចំផែនការឱ្យបានកាន់តែច្បាស់លាស់ និងសុក្រឹតបន្ថែមទៀត សម្រាប់ការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ដោយឈរលើគោលការណ៍ធានាឱ្យបានធនធានសម្ភារៈ ធនធានមនុស្សសមស្របទៅតាមតម្រូវការ និងកម្រិតសកម្មភាពនៃមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បន្ថែមពីនោះគឺត្រូវពង្រឹងនូវបញ្ញត្តិនៃទម្រង់ការងារ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងបន្តង្រីកវិសាលភាពនៃវិស័យបណ្តុះបណ្តាលផ្នែកសុខាភិបាល តាមគ្រប់រូបភាព ពិសេសការផ្លាស់ប្តូរបទពិសោធន៍របស់យើងជាមួយប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរ និងថ្លែងអំណរគុណ កោតសរសើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងពង្រឹងសេវាសុខាភិបាលនៅតាមមូលដ្ឋានជាប់ជាប្រចាំ។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។ photo_2024-02-19_20-00-43

photo_2024-02-19_20-00-43 (2)

photo_2024-02-19_20-00-44 photo_2024-02-19_20-00-45 (2) photo_2024-02-19_20-00-45 photo_2024-02-19_20-00-46 photo_2024-02-19_20-00-47 (2) photo_2024-02-19_20-00-47 photo_2024-02-19_20-00-48 photo_2024-02-19_20-00-49 photo_2024-02-19_20-54-44

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងមន្រ្តីនៃគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សរុបចំនួន ១.០០៧រូប ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ១០៥ រូប ក្នុងគោលបំណង៖ ១) ស្វែងយល់ពីសមិទ្ធផលបញ្ហាប្រឈម និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាល និង ២) ពិភាក្សារកវិធីសាស្រ្តដើម្បីលើកកម្ពស់ និងធានាស្តង់ដាគុណភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងការប្រតិបត្តិឱ្យបានត្រឹមត្រូវទាំងបច្ចេកទេសវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងសម្បទាវិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាលដែលមានសុវត្ថិភាពដល់អ្នកជំងឺ ឬអតិថិជន។

បន្ទាប់ពីទទួលជ្រាបនូវរបាយការណ៍សង្ខេប និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំរួចមក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ និងផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗ ដើម្បីការបម្រើសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀតជូនដល់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់លើ៖
១) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក៏ដូចជា ជាមួយភាគីពាក់ព័ន្ធនានា និងគ្រប់កម្រិតទាំងថ្នាក់ជាតិ រាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ទាំងរដ្ឋ និងឯកជន។
២) ពង្រឹងតួនាទី និងភារកិច្ចដើម្បីធានាបាននូវក្រមសីលធម៌ វិន័យ និងវិធីសាស្រ្តក្នុងការបំពេញការងារ
៣) ចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិនានា ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវា
៤) ពង្រឹងសមត្ថភាពទាំងស្ថាប័ន វិជ្ជាជីវៈទាំងមុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ
៥) ក្នុងការបំពេញភារកិច្ចត្រូវប្រកាន់ខ្ជាប់នូវស្មារតី យុត្តិធម៌ ក្រមសីលធម៌ ព័ត៌មាន បច្ចេកវិទ្យា និងសមាហរណកម្ម។

photo_2024-02-16_20-19-32 (2) photo_2024-02-16_20-19-32 photo_2024-02-16_20-19-33 (2) photo_2024-02-16_20-19-33 photo_2024-02-16_20-19-34 (2) photo_2024-02-16_20-19-34 photo_2024-02-16_20-19-35 (2) photo_2024-02-16_20-19-35 photo_2024-02-16_20-19-36 photo_2024-02-16_20-21-18 photo_2024-02-16_20-21-22

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្ពឺ មណ្ឌលសុខភាពស្វាយទាប និងមន្ទីរពេទ្យបង្អែក ចំការលើ ស្ថិតក្រោមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលើ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏មានការកោតសរសើរជូនចំពោះមន្រ្តីសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ខិតខំបំពេញភារកិច្ច ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យខេត្តកំពង់ចាម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានការចាប់អារម្មណ៍ពីការពិនិត្យមូលដ្ឋានសុខាភិបាល និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ជាពិសេសមន្រ្តីជំនាញសូមខិតខំទោះបីការងារនៅទីណាក៏ដោយ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការពង្រាយមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន ឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តកំពង់ចាម និងទូទាំងប្រទេសកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានការកោតសរសើរចំពោះហេដ្ឋារចនាសម្ព័ន្ធនៅមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក និងខេត្ត បានរៀបចំបានល្អ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឱ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ បន្ថែមទៀតដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។ ឯកឧត្តម សាស្រ្តាចារ្យ រដ្ឋមន្រ្តី បានបន្ថែមថាសូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាលឱ្យបានប្រសេីរថែមទៀតបន្ថែម ដោយមន្ទីរពេទ្យខេត្តកំពង់ចាម នឹងប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់នាពេលខាងមុខនេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នេីឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

សូមគូសរំលេចដែរថា មន្ទីរពេទ្យខេត្តកំពង់ចាម ជាមន្ទីរពេទ្យធ្លាប់ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាកម្រិតគំរូ ចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្តល់សេវាសកម្មភាពបង្គ្រប់កម្រិត៣ (CPA3) នៅឆ្នាំ២០១៩។

photo_2024-02-14_22-21-23

photo_2024-02-14_22-21-26 (2)

photo_2024-02-14_22-21-26

photo_2024-02-14_22-21-27

photo_2024-02-14_22-21-28

photo_2024-02-14_22-21-29

photo_2024-02-14_22-21-31

photo_2024-02-14_22-17-19 photo_2024-02-14_22-17-21 photo_2024-02-14_22-17-24 photo_2024-02-14_22-17-26 photo_2024-02-14_22-17-38

photo_2024-02-14_22-20-57

photo_2024-02-14_22-20-58

photo_2024-02-14_22-19-04 photo_2024-02-14_22-19-06

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប

ខេត្តសៀមរាប៖ ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប (គន្ធបុប្ផាទី៣)។

ពិធីនេះក៏មានការអញ្ជើញពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តមអភិបាលរងខេត្តសៀមរាប លោកបណ្ឌិត Philip Robinson ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស Dr. Med.Beat Richner លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាល។

អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់បន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបតាមតម្រូវការសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ អគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់៣ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ១៥០០ម២ លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ៥,៥ហិចតា ដែលចំណាយថវិកាសាងសង់អស់ប្រមាណ២,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារអាមេរិកសម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមព្រះបរមរាជានុញ្ញាតសំដែងអំណរព្រះគុណនិងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត សូមថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមថ្វាយករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាកូនចៅ ចៅទួត និងគាំទ្រដល់ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងមូលតាំងពីដើមរៀងមក។

ជាមួយគ្នានេះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានថ្លែងផងដែរ «សមិទ្ធផលថ្ងៃនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍»។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យ ដូចខាងក្រោម
-សូមបន្តថែរក្សាអគារ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងបន្តព្យាយាមរៀនសូត្រ និងអនុវត្តក្នុងប្រតិបត្តិការឱ្យបានត្រឹមត្រូវ ជាមួយអ្នកជំងឺ ជាពិសេសក្រុមគ្រូសារអ្នកជំងឺ ដោយក្រមសីលធម៌វិជ្ជាជីវៈ
-បន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធការងារបច្ចេកទេសបន្ថែមទៀត
-ត្រូវបន្តចូលរួមបណ្តុះបណ្តាលអ្នកជំនាញ និងនិស្សិត
-សូមចូលរួមរក្សា និងតម្កាល់លទ្ធផលជោគជ័យបែបនេះបន្តទៀត ដើម្បីជាការជឿទុកចិត្តពីសាធារណជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណជូនចំពោះ មូលនិធិគន្ធបុប្ផាស្វីស រដ្ឋាភិបាលស្វីស សប្បុរសជនស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសទាំងអស់ ដែលបាននិងបន្តចូលរួមវិភាគទាន និងគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានស្តង់ដារព្យាបាលខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃ ដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់ និងជឿទុកចិត្ត។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការបម្រើសេវាសុខភាព ដោយឥតរើសអើងជូនដល់ប្រជាពលរដ្ឋ ពិសេសដល់កុមារកម្ពុជា។

photo_2024-02-14_13-56-42 photo_2024-02-14_13-56-44 photo_2024-02-14_13-56-45 photo_2024-02-14_13-56-50 photo_2024-02-14_13-56-57 photo_2024-02-14_13-57-00 photo_2024-02-14_13-57-02 photo_2024-02-14_13-57-03 photo_2024-02-14_13-57-04 photo_2024-02-14_13-57-05 photo_2024-02-14_13-57-08 photo_2024-02-14_13-57-15 photo_2024-02-14_13-57-18 photo_2024-02-14_13-57-20 photo_2024-02-14_13-57-25 photo_2024-02-14_13-57-28

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” តាមប្រព័ន្ធវីដេអូសន្និសីទ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” តាមប្រព័ន្ធវីដេអូសន្និសីទ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ។

បទបឋកថានេះ បន្តផ្តោតទៅលើប្រធានបទ “ការដឹកនាំដើម្បីឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” ជាពិសេសលើវិធីសាស្រ្តនៃការគ្រប់គ្រងការកែទម្រង់អោយទទួលបានជោគជ័យ សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ច្បាស់ពីអត្ថន័យនៃកំណែទម្រង់ និងកាន់តែបង្កើនប្រសិទ្ធិភាពនៃការដឹកនាំអង្គភាពសុខាភិបាលសំដៅគាំទ្រកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីកត្តាសំខាន់ៗទាំង ៨ ដែលចាំបាច់សម្រាប់គ្រប់គ្រងកម្មវិធីកំណែទម្រង់អោយទទួលបានជោគជ័យ និងសកម្មភាពដែលអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវធ្វើនៅពេលដឹកនាំការងារកំណែរទម្រង់នៅតាមអង្គភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៍បានចែករំលេកបទពិសោធន៍នៃការដឹកនាំ ដោយជំរុញអោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បើកចិត្តអោយទូលាយ ដោយផ្តល់ការ ការស្រឡាញ់រាប់អានដល់មន្រ្តីក្រោមឱវាទជាប់ជាប្រចាំ លើគ្រប់កាលៈទេសៈព្រោះការដឹកនាំមិនអាចទទួលបានលទ្ធផលល្អទេបើគ្មានការស្រឡាញ់រាប់អានដ៏ពិតប្រាកដនេះ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ហើយលើកនេះជាលើកទី១៨ ដែលមានវត្តមានថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន ១៩៦៧។

photo_2024-02-13_21-08-09 photo_2024-02-13_21-08-11 photo_2024-02-13_21-08-13 photo_2024-02-13_21-08-17 photo_2024-02-13_21-08-18 photo_2024-02-13_21-08-19 photo_2024-02-13_21-08-29 photo_2024-02-13_21-08-32 photo_2024-02-13_21-08-35 photo_2024-02-13_21-08-37 photo_2024-02-13_21-08-42

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋហុងគ្រី  ដែលបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាពេលនេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហុងគ្រី ជាពិសេសក្នុងដំណាក់កាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សាធារណរដ្ឋហុងគ្រីបានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤៥៤ ៧០០ដូស និងប្រភេទ Moderna ចំនួន ១០០ ០០០ ដូស ជូនមករាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២២ កន្លងមក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋហុងគ្រី  ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈការផ្លាស់ប្តូរអ្នកជំនាញបច្ចេកទេស និងអ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងថ្នាក់វេជ្ជបណ្ឌិតជំនាញលើជំនាញព្យាបាលជំងឺមហារីក និងជំនាញផ្សេងៗទៀត និងការផ្លាស់ប្តូរបច្ចេកវិទ្យានិងចែករំលែកបទពិសោធន៍លើផ្នែកព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាលផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋហុងគ្រី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-02-12_16-21-54 photo_2024-02-12_16-21-55 (2) photo_2024-02-12_16-21-55 photo_2024-02-12_16-21-57 photo_2024-02-12_16-21-59 photo_2024-02-12_16-22-01

photo_2024-02-12_16-21-53

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries) ចូលជួបសម្តែងការគួរសម

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries) ចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries) ចូលជួបសម្តែងការគួរសម និងបញ្ជាក់ពីការគាំទ្រអំពីវឌ្ឍនភាពដ៏ល្អប្រសើរគួរកត់សម្កាល់នៃវិស័យសុខាភិបាលកម្ពុជា បន្ទាប់ពីគណៈប្រតិភូបានធ្វើទស្សនកិច្ច ជួបដោយផ្ទាល់មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ស្វែងយល់អំពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន មណ្ឌលសុខភាពនានា ទាំងនៅបណ្តាខេត្ត ទាំងនៅថ្នាក់ជាតិ។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ Nordic រួមមានប្រទេស ដាណឺម៉ាក ស៊ុយអែត ន័រវេស ក៏ដូចជាបណ្តាដៃគូសុខាភិបាលដែលបានអញ្ជើញចូលជួបសម្តែងការគួរសមនេះ ចូលរួមសាទរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងប៉ុន្មានថ្ងៃកន្លងមកនេះក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវស្ថានភាពសុខាភិបាលនៅប្រទេសកម្ពុជា ដោយលើកអំពីប្រវត្តិសាស្ត្រនៃភាពជូរចត់ដែលបណ្តាលមកពីសង្គ្រាមរ៉ាំរ៉ៃ បំផ្លាញស្ទើរទាំងស្រុង ទាំងរចនាសម្ពន្ធ័ និងធនធានសុខាភិបាល (មនុស្ស) កត្តាប្រឈម និងផលលំបាកជាបន្តបន្ទាប់ រហូតសម្រេចបានវឌ្ឍនភាពនៃការស្តារប្រព័ន្ធសុខាភិបាលអោយបានគាប់ប្រសើរ និងកាន់តែឆ្លើយតបបានទៅនឹងតម្រូវការប្រជាពលរដ្ឋ។

ដំណើរទស្សនកិច្ចចុះពិនិត្យស្វែងយល់ដោយផ្ទាល់នៃប្រតិភូ ទៅក្នុងតំបន់ឆ្ងាយៗ ពិតជាបានឆ្លុះបញ្ជាំងពីតថភាពពិតប្រាកដនៃការខិតខំប្តូរផ្តាច់នៃមន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលពាក់ពន្ធ័ ក្នុងការអនុវត្តន៍ និងការសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់ក្នុងកាតព្វកិច្វ និងបេសកកម្មរបស់ខ្លួន។

លោកស្រី Ms Astrid Krag KRISTENSEN តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ឱកាសជូនគណៈប្រតិភូអោយបានឃើញផ្ទាល់អំពីប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពការផ្តល់សេវាសុខាភិបាលដល់មូលដ្ឋានផងដែរ ដែលជាការរៀនសូត្រផ្លាស់ប្តូរបទពិសោធន័ការងារ។ ឆ្លៀតក្នុងឱកាសនោះដែរ គណៈប្រតិភូក៏មិនភ្លេច សម្តែងការអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល និងតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រាប់នីតិកាលទី៧នេះ។ លោកស្រីតំណាងគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ ក៏បានបន្តដោយលើកឡើងជាសំណួរ និងចំណាប់អារម្មណ៍ និងការចែករំលែកនូវបទពិសោធន៍ ក្នុងសមាសភាពដែលលោកស្រីក៏ធ្លាប់ជាអតីតៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមហាផ្ទៃផងដែរនៅក្នុងប្រទេសរបស់លោកស្រីផងដែរ។ កិច្ចពិភាក្សាផ្តោតលើ បទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល កិច្ចការងារអន្តរក្រសួង កិច្ចការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាសុខភាពឌីជីថល ក្នុងនាសម័យទំនើប បរិវត្តកម្មបច្ចេកវិទ្យា និងនវានុវត្តន៍នេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងជំនួយកន្លងមក ពីបណ្តាដៃគូសុខាភិបាល និងជាពិសេសចំពោះបណ្តាប្រទេសតំបន់ Nordic ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់លោកស្រី Astrid Krag KRISTENSEN តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណ និងកោតសរសើរសាជាថ្មីចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជាពិសេសចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ហើយលោកស្រី ព្រមទាំងសមាជិក សមាជិកា ផ្សេងទៀត នៃគណៈប្រតិភូទាំងអស់គ្នា នឹងបន្តចូលរួមចំណែកគាំទ្រ ក្នុងភាពជាដៃគូ ក៏ដូចជាផ្តល់នូវជំនួយទាំងសម្ភារៈ និងស្មារតី ដើម្បីធ្វើឱ្យវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងភាពជាដៃគូ ក្នុងការលើកកម្ពស់សុខភាពប្រជាជន។

photo_2024-02-08_21-03-20 photo_2024-02-08_21-03-21 photo_2024-02-08_21-03-22 (2) photo_2024-02-08_21-03-22 photo_2024-02-08_21-03-23 photo_2024-02-08_21-03-24 (2) photo_2024-02-08_21-03-24 photo_2024-02-08_21-03-25 photo_2024-02-08_21-03-30 photo_2024-02-08_21-03-32

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លងសហរដ្ឋអាមេរិក រួមជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លងសហរដ្ឋអាមេរិក រួមជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លងសហរដ្ឋអាមេរិក រួមជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (US-CDC) ការិយាល័យកណ្តាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងប្រជាជនអាមេរិក តាមរយៈការផ្តល់ ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ The United States Agency for International Development (USAID) ជាពិសេសមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង Center for Disease Control and Prevention (US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល និងរួមចំណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមាន ភាពធន់ និងរឹងមាំនៅប្រទេសកម្ពុជា ជាច្រើននាពេលកន្លងមក ។

លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លង របស់សហរដ្ឋអាមេរិក បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ យ៉ាងជិតស្និតរវាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង Center for Disease Control and Prevention (US-CDC) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺរបេង ជំងឺគ្រុនចាញ់ គ្រុនផ្តាសាយបក្សី និងការគាំទ្រមន្ទីរពិសោធន៍ជាតិ និងមន្ទីរពិសោធន៍បណ្តុះមេរោគ គ្រប់គ្រងភាពស៊ាំនឹងថ្នាំសំលាប់មេរោគ និងការចូលរួមការពារសន្តិសុខសុខភាពសកល បន្ទាប់ពីបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២មក ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវជំនួយវ៉ាក់សាំងកូវីដ-១៩ ផងដែរ។

លោកស្រីនាយិកា បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការរួមគ្នាពង្រឹងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅដែល បានកំណត់ដោយផែនការយុទ្ធសាស្រ្តសុខាភិបាល២០២២-២០៣០ (HSP4) ព្រមទាំងសហការបន្តពង្រឹងសន្តិសុខសុខភាពសាកលបន្ថែមទៀត តាមរយៈការបន្តគាំទ្រការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ដើម្បីជួយក្នុងការអនុវត្តកម្មវិធីសុខភាពសាធារណៈនៅកម្ពុជា និងបន្តជួយក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។
លោកស្រីនាយិកា ក៏បានសំដែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលប្រទេសកម្ពុជា នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលបានបង្ហាញអំពីសមត្ថភាព ភាពឈ្លាសវៃ និងភាពរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសាកលនេះ ដែលអត្រាប្រជាជនកម្ពុជាដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ជាពិសេស លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក ការិយាល័យកណ្តាល និងតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-02-07_18-22-33 photo_2024-02-07_18-22-33 (2) photo_2024-02-07_18-22-28 (2) photo_2024-02-07_18-22-28 (3)photo_2024-02-07_18-22-29 (2) photo_2024-02-07_18-22-29 photo_2024-02-07_18-22-32 (2) photo_2024-02-07_18-22-32

photo_2024-02-07_18-22-27

photo_2024-02-07_18-22-28

1 3 4 5 6 7 14