ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ត្រូវចូលរួមថែរក្សាសំណង់អគារ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ជាពិសេសម៉ាស៊ីនពិសោធន៍ និងឧបករណ៍ផ្សេងៗ និងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុត សម្រាប់ការជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីយកទៅអនុវត្តធានាការចូលរួមចំណែកសម្រេចឱ្យបានសកម្មភាពនូវវិធានការគន្លឹះរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
– ធានាឱ្យបានទាំងគុណភាព សុវត្ថិភាព បរិយាប័ន្ន និងនវានុវត្តន៍ នៃមន្ទីរពិសោធន៍ទាំង៣ របស់មជ្ឈមណ្ឌលជាតិ
– ពង្រឹងបន្ថែមកិច្ចសហការជាមួយនាយកដ្ឋានឱសថ សុវត្ថិភាពចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអង្គភាពពាក់ព័ន្ធទាំងអស់
– យកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល
– សូមគាំទ្រឱ្យបន្ត និងជំរុញកិច្ចសហការជាមួយដៃគូរជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីប្រើឱ្យអស់លទ្ធភាពក្នុងអនុវត្តផែនការយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលជាតិ
-បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីបុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារអភិបាលកិច្ចនិងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាពរបស់បច្ចេកវិទ្យាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត។

photo_2024-01-03_18-35-20 photo_2024-01-03_18-35-21 photo_2024-01-03_18-35-22 photo_2024-01-03_18-35-28 photo_2024-01-03_18-35-31 photo_2024-01-03_18-35-33 photo_2024-01-03_18-35-35 (2) photo_2024-01-03_18-35-35 photo_2024-01-03_18-35-36 photo_2024-01-03_18-35-37 photo_2024-01-03_18-35-39 (2) photo_2024-01-03_18-35-39 photo_2024-01-03_18-35-40 photo_2024-01-03_18-35-41 (2) photo_2024-01-03_18-35-41 photo_2024-01-03_18-35-42 (2) photo_2024-01-03_18-35-42 photo_2024-01-03_18-35-44

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី១២»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី១២»

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្ត នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី១២ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៩៦៧នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

គោលបំណងមេរៀនវគ្គបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ គឺស្វែងយល់អំពីហេតុអ្វីបានជាទំនាក់ទំនងការងារវិជ្ជមាន និងប្រកបដោយលទ្ធផលផ្លែផ្កាជារឿងសំខាន់សម្រាប់កៀរគរការចូលរួមពីបុគ្គលិក ឬមន្រ្តីរាជការ ក្នុងការបំពេញការងារប្រកបដោយផលិតភាព និងការច្នៃប្រឌិតខ្ពស់។ ហើយសិក្សាផងដែរពីចំណុចគន្លឹះនានា និងបច្ចេកទេសទាំងឡាយ ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកដឹកនាំក្នុងបំណងដើម្បីប្រឹងប្រែងបង្កើតទំនាក់ទំនងការងារប្រកបដោយលទ្ធផលផ្លែផ្កាកាន់តែប្រសើរឡើង។

ជាចុងក្រោយនៃវគ្គបណ្តុះបណ្តាល មានការធ្វើបទបង្ហាញរបស់មន្ទីរពេទ្យបង្អែកអង្គរកា ខេត្តតាកែវ ដើម្បីពិភាក្សាលើដំណោះស្រាយបញ្ហា និងអនុវត្តតាមគោលការណ៍នៃដំណើរការ PDIA ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីកែសម្រួលទៅនឹងស្ថានភាពជាក់លាក់ណាមួយដែលពួកគេប្រឈម ដើម្បីបង្កើតការយល់ដឹងអំពីការវិភាគលើភាគីពាក់ព័ន្ធនានា និងស្វែងរកហេតុផលនៃការវិភាគនេះមានសារៈសំខាន់ ក្នុងការវិភាគលើបណ្តាញសិក្សា ស្តីពីវិធីការទាញយកនូវគោលគំនិតទាំងឡាយ ដែលអាចដាក់ចេញជាវិធានការអនុវត្តបាន។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

photo_2024-01-02_19-40-36 photo_2024-01-02_19-40-37 photo_2024-01-02_19-40-38 photo_2024-01-02_19-40-39 (2) photo_2024-01-02_19-40-39 photo_2024-01-02_19-40-41 photo_2024-01-02_19-40-42 photo_2024-01-02_19-40-43 photo_2024-01-02_19-40-45 photo_2024-01-02_19-40-46 photo_2024-01-02_19-40-47 (2) photo_2024-01-02_19-40-47 photo_2024-01-02_19-40-48 (2) photo_2024-01-02_19-40-48 photo_2024-01-02_19-40-49

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះ ឈ្នះ។

នៅក្នុងឱកាសអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្រសួងសុខាភិបាលបានរៀបចំស្តង់តាំងពិព័រណ៍បង្ហាញពីសមិទ្ធិផល និងស្នាដៃការងារសំខាន់ៗដែលក្រសួងបានសម្រេចនៅក្នុងរយៈកាល ២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។

ការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ម៉ឹងម៉ាត់ និងសម្រេចចិត្តត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកធ្វើឱ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ-១៩ និងបានបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញដោយសុវត្ថិភាព និងមាននិរន្តរភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។

ការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងការពង្រីកការគាំពារសុខភាពសង្គម ព្រមទាំងភាពប្រសើរឡើងនៃកត្តាសង្គម បានបង្កើនអាយុកាលរស់រំពឹងទុករបស់ប្រជាជនកម្ពុជា ទាំងពីរភេទ ពី ៦២ឆ្នាំ នៅឆ្នាំ២០០៨ ដល់៧៦ឆ្នាំ នៅឆ្នាំ២០២១/២០២២ និងបានលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។

កម្ពុជាបានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺដែលជាបញ្ហាសុខភាពសាធារណៈមួយចំនួន ហើយដែលត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក មានជាអាទិ៍ ជំងឺគ្រុនស្វិតដៃជើង នៅឆ្នាំ២០០០ ជំងឺតេតាណូសលើមាតានិងទារក និងជំងឺកញ្រ្ជឹល នៅឆ្នាំ២០១៥ ជំងឺជើងដំរី (lymphatic filariasis) នៅឆ្នាំ២០១៦ ជំងឺត្រអកភ្នែក (Trachoma) និងហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ B លើកុមារអាយុក្រោម៥ឆ្នាំ។

ជោគជ័យនេះ រួមជាមួយភាពរឹងមាំនៃអន្តរាគមន៍កម្មវិធីសុខភាព និងការធ្វើសមាហរណកម្ម ការផ្តល់សេវាសុខភាពបានរក្សាសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺឆ្លងចម្បងៗផ្សេងទៀត នៅក្នុងបណ្តាឆ្នាំខាងមុខ ដូចជាលុបបំបាត់ជំងឺគ្រុនចាញ់ និងការចម្លងមេរោគអេដស៍ និងមេរោគជំងឺស្វាយពីម្តាយទៅកូនជាដើម។

ការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌បានចាប់ផ្តើមនៅឆ្នាំ២០០០ និងបានពង្រីកជាបន្តបន្ទាប់រហូតគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនៅឆ្នាំ២០១៥។ ដោយឡែកបេឡាជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស-សុខភាព) បានចាប់ផ្តើមសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជននៅឆ្នាំ២០១៦ និងបានពង្រីកដល់មន្រ្តីរាជការសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៨។ ថ្មីៗនេះ កម្មវិធីមូលនិធិសមធម៌ក៏បានពង្រីកការគ្របដណ្តប់លើប្រជាជនងាយរងហានិភ័យ ដែលមានប្រមាណ ១,៨លានាក់។

សូមបញ្ជាក់ដែរថា តាមបណ្តាក្រសួង-ស្ថាប័ន ក៏បានរៀបចំស្តង់ពិព័រណ៍បង្ហាញសមិទ្ធិផល និងស្នាដៃរបស់រយៈកាល ២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ ដែលបង្ហាញពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព រយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

photo_2023-12-29_14-37-53 photo_2023-12-29_14-37-57 photo_2023-12-29_14-37-59 photo_2023-12-29_14-38-00 photo_2023-12-29_14-38-03 photo_2023-12-29_15-06-19 (2) photo_2023-12-29_15-06-19 photo_2023-12-29_15-06-20 photo_2023-12-29_15-06-21 photo_2023-12-29_15-06-22

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ដើម្បីឱ្យអនុវត្តកិច្ចការងារកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់ការពង្រឹង និងពិនិត្យលើវឌ្ឍនភាពការងារអនុវត្តកន្លងមក ឃើញមាននវានុវត្តន៍ល្អប្រសើរ ទាំងធនធានមនុស្ស កិច្ចការរដ្ឋបាល និងកិច្ចការរៀបចំពិនិត្យឡើងវិញដោយធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋាននានានៃវិស័យសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តចេះជួយគ្នា សាមគ្គីសហការគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអនុលោមទៅតាមគោលនយោបាយជាតិ។

សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកឧត្តមអគ្គនាយក អគ្គនាយករង អគ្គាធិការ និងអគ្គាធិការរង លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានគ្រប់អង្គភាពថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ លោក ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងលោកនាយកសាលាមធ្យមសិក្សាភូមិភាគទាំង៤ផងដែរ។

photo_2023-12-28_20-29-47 photo_2023-12-28_20-29-48 photo_2023-12-28_20-29-49 (2) photo_2023-12-28_20-29-49 photo_2023-12-28_20-29-50 photo_2023-12-28_20-29-51 photo_2023-12-28_20-29-52 photo_2023-12-28_20-29-53 photo_2023-12-28_20-29-54 photo_2023-12-28_20-29-55 photo_2023-12-28_20-29-56 photo_2023-12-28_20-29-57 (2) photo_2023-12-28_20-29-57 photo_2023-12-28_20-29-59 photo_2023-12-28_20-30-02 photo_2023-12-28_21-13-07

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ឆ្នាំ២០២៣-២០៣២

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ឆ្នាំ២០២៣-២០៣២

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការ យុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣២។
ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា ជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ហើយក៏ជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាឱ្យធនធានមនុស្សដែលមានគុណភាពផងដែរ។ ក្នុងការអភិវឌ្ឍប្រទេសជាតិមួយត្រូវការប្រជាជនដែលមានសុខភាពល្អ រួមបញ្ចូលសុខភាព ផ្លូវចិត្តល្អផងដែរ ដែលការលើកកម្ពស់សុខភាពផ្លូវចិត្ត ពិតជាបានរួមចំណែកក្នុងការកសាងកំណើនសេដ្ឋកិច្ចរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងនូវប្រវត្តិនៃសោកនាដកម្ម ដោយសារសង្គ្រាម ដែលបានធ្វើឱ្យប្រជាជនទូទៅទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត និងឱ្យមានការប៉ះពាល់ដល់មនុស្ស តជំនាន់ ដោយត្រូវយកចិត្តទុកដាក់ផ្នែកសុខភាពផ្លូវចិត្តថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ការដែលមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៅមិនគ្រប់គ្រាន់ទេ បើសិនជាយើងមិនបានប្រែក្លាយវាឱ្យទៅជាសកម្មភាពជាក់ស្តែង មានន័យថាសកម្មភាពសំដៅឆ្លុះបញ្ចាំងជាមួយចក្ខុវិស័យច្បាស់លាស់ និងវាស់វែងបាន និងចូលរួមដោយដៃគូអភិវឌ្ឍន៍ ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រធនធាន មធ្យោបាយបន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំ និងប្រតិបត្តិករថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ផែនទីចង្អុលផ្លូវនេះដើម្បីកៀរគរថវិកាឱ្យមានភាពសមធម៌ ដើម្បីអនុវត្តផែនការរំកិល ៣ឆ្នាំ ផែនការប្រតិបត្តិប្រចាំឆ្នាំ និងអនុវត្តផែនការឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់អនុសាសន៍មួយចំនួនជាបន្ថែម៖
-លើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត
-គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាល ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលឯកទេសជំងឺ ផ្លូវចិត្ត ជំនាញវេជ្ជសាស្រ្តសុខភាពផ្លូវចិត្ត និងវិទ្យាសាស្រ្តនៃឥរិយាបថថ្មីៗ ថែមទៀតដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ព្រមទាំងត្រូវដាក់បញ្ចូលផ្នែកសុខភាពផ្លូវចិត្តសាធារណៈ ទៅក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនិងសុខភាពសាធារណៈ ដើម្បីបង្កើនចំណេះដឹង ស្តីពីសុខភាពសាធារណៈឱ្យបានគ្រប់ជ្រុងជ្រោយ។
-សេវាសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រីកសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងសេវាពិគ្រោះជំងឺផ្លូវចិត្ត និងសេវាព្យាបាលជំងឺផ្លូវចិត្តសម្រាកពេទ្យ ឱ្យកាន់ តែទូលំទូលាយ និងមានជម្រើសច្រើនយ៉ាងសម្រាប់ប្រជាជន ដើម្បីឈានទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។
-គ្រប់អង្គភាពសុខាភិបាលគួររៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្តសម្រាប់បុគ្គលិក ដើម្បីលើកកម្ពស់គុណភាពនៃការងារ។
-ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងសេវាឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ការថែទាំ ព្យាបាលជំងឺផ្លូវចិត្ត ដោយមិនប្រើឱសថ។

ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលបានខិតខំកៀរគរធនធានថវិកា និងបច្ចេកទេស ដើម្បីគាំទ្រដល់ការកសាងផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ២០២៣-២០៣២នេះអោយបានចេញជាផ្លែផ្កា។

photo_2023-12-27_12-41-52 photo_2023-12-27_12-41-52 (2)

photo_2023-12-27_12-41-51 (2) photo_2023-12-27_12-41-51  photo_2023-12-27_12-41-55 photo_2023-12-27_12-41-57 photo_2023-12-27_12-41-58 photo_2023-12-27_12-41-59 photo_2023-12-27_12-42-06 (2) photo_2023-12-27_12-42-06 photo_2023-12-27_12-42-08

photo_2023-12-27_12-42-08 (2)

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងតំណាងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group for Health) ដែលជាកិច្ចប្រជុំលើកដំបូង ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នាពេលព្រឹកនេះ។

កិច្ចប្រជុំនេះ នឹងរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពនៃដំណើរការរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល (TWGH) និងក្រុមការការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ដែលជាយន្តការសម្របសម្រួលរួមរវាងវិស័យសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដើម្បីពិនិត្យ កំណត់អាទិភាព ធ្វើសុខដុមនីយកម្មសកម្មភាព ពិភាក្សា និងដោះស្រាយបញ្ហាបច្ចេកទេស ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់កៀរគរធនធាន និងតាមដានចំពោះវឌ្ឍនភាពវិស័យសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មពីគ្រប់ភាគីទាំងអស់ ទាំងក្នុងក្របខណ្ឌសហប្រតិបត្តិការពហុភាគី និងទេ្វរភាគី ក្នុងបុព្វហេតុនៃការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីផ្តល់សេវាថែទាំសុខភាពមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការនៃក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ចំណែកឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ ចូលរួមតាមរយៈប្រព័ន្ធអនឡាញ។

photo_2023-12-22_17-24-29 photo_2023-12-22_17-24-30 photo_2023-12-22_17-24-31 photo_2023-12-22_17-24-32 (2) photo_2023-12-22_17-24-32 photo_2023-12-22_17-24-34 photo_2023-12-22_17-24-35 photo_2023-12-22_17-24-36

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៣ ក្រោមប្រធានបទ”បរិវត្តកម្មការអប់រំវិជ្ជាជីវៈសុខាភិបាល” (Transforming Health Professional Education) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដែលបានរៀបចំសន្និសីទនេះឡើង ដែលនឹងរួមចំណែកជួយដល់ស្ថាប័នអប់រំក្នុងវិស័យសុខាភិបាល បង្កើនការយល់ដឹងបន្ថែមទៀត ក្នុងការធ្វើកំណែទម្រង់នៃការអប់រំវិជ្ជាជីវៈសុខាភិបាល។ ក្នុងនោះក្រសួងសុខាភិបាលក៏បានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការអប់រំមុនពេលបម្រើការងារសម្រាប់វិជ្ជាជីវៈសុខាភិបាលផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទជាតិនេះ នឹងបង្កើតវេទិកាជួបជុំដើម្បីផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ក៏ដូចជាការពិភាក្សារិះរកវិធីធ្វើឲ្យប្រសើរឡើងសម្រាប់ការអប់រំវិជ្ជាជិវៈសុខាភិបាល ពីវាគ្មិនទាំងក្នុង និងក្រៅប្រទេស ក្នុងការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយ សេចក្តីណែនាំ ក្របខណ្ឌ និងបទដ្ឋានគតិយុត្តិនានាដែលទាក់ទងនិងការអប់រំវិជ្ជាជីវៈសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចដែលថា អង្គសិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់អ្នកវិទ្យាសាស្ត្រដែលមានជំនាញអប់រំសុខាភិបាល សាស្ត្រាចារ្យ គ្រូបង្រៀន អ្នកស្រាវជ្រាវក្នុងជំនាញវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការជម្រុញកិច្ចសហការ និងការពិភាក្សាគ្នាក្នុងចំណោមអ្នកវិទ្យាសាស្រ្តដែលមានវិជ្ជាជីវៈអប់រំ អ្នកស្រាវជ្រាវ អ្នកបម្រើសេវាសុខាភិបាល និងភាគីពាក់ព័ន្ធដែលនឹងជម្រុញឲ្យមានការកែលម្អជាបន្តបន្តាប់នៅក្នុងវិស័យអប់រំវិជ្ជាជីវៈសុខាភិបាល។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍ទាំងអស់ជាពិសេសធនាគារពិភពលោក, KfW ដែលបានជួយរួមចំណែកជួយគាំទ្រ និងឧបត្ថម្ភទាំងថវិកា និងបច្ចេកទេសដល់ក្រសួងសុខាភិបាលសម្រាប់ការអប់រំវិជ្ជាជីវៈសុខាភិបាល និងសូមជូនពរសិក្ខាកាមទាំងអស់ ទទួលបានសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ ខាងមុខនេះ។

photo_2023-12-21_15-17-46 photo_2023-12-21_15-17-51 photo_2023-12-21_15-17-54 photo_2023-12-21_15-17-58 photo_2023-12-21_15-17-59 photo_2023-12-21_15-18-02 photo_2023-12-21_15-18-03 photo_2023-12-21_15-18-04 photo_2023-12-21_15-18-05 photo_2023-12-21_15-18-07 photo_2023-12-21_15-18-13 photo_2023-12-21_15-44-46

photo_2023-12-21_15-18-11

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (សាខាវត្តភ្នំ ទី១ ទី៤ និងទី៥)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកផ្តល់សេវាសុខាភិបាលជាសារវ័ន្ត ក្នុងការបម្រើសេវាថែទាំសុខភាពជូនកុមារ ប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលត្រូវរៀបចំកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំមន្រ្តីសុខាភិបាលត្រូវចូលរួមថែរក្សាសំណង់អគារ បរិក្ខារវេជ្ជសាស្រ្ត និងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ឆ្លៀងក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការសហការក្នុងការទំនាក់ទំនងឱ្យបានល្អរវាងបុគ្គលិកគ្រូពេទ្យ ជាមួយបុគ្គលិកគ្រូពេទ្យ និងអាណាព្យាបាលកុមារដែលជាអ្នកជំងឺមកទទួលសេវា។ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រផែនការដែលលើកឡើងដោយ លោកប្រធានមន្ទីរពេទ្យ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
– បន្តកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបង្រៀនជាមួយមន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យទីក្រុងហ្សុយរិក ប្រទេសស្វីស និងដៃគូបច្ចេកទេសផ្សេងទៀត
– អភិវឌ្ឍន៍សេវាព្យាបាលជំងឺដុំមហារីកកុមារ
– ផ្តល់ប័ណ្ណ ប.ស.ស. ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ឱ្យបានគ្រប់ៗគ្នា
– ខិតខំរក្សាឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ និងគុណភាពថែទាំព្យាបាល។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

photo_2023-12-20_18-31-28 (2) photo_2023-12-20_18-31-28 photo_2023-12-20_18-31-29 photo_2023-12-20_18-31-30 photo_2023-12-20_18-31-31 (2) photo_2023-12-20_18-31-31 photo_2023-12-20_18-31-32 photo_2023-12-20_18-31-33 photo_2023-12-20_18-31-36 photo_2023-12-20_18-31-38 photo_2023-12-20_18-31-42 photo_2023-12-20_18-31-44 photo_2023-12-20_18-31-46 photo_2023-12-20_18-31-47 (2) photo_2023-12-20_18-31-47 photo_2023-12-20_18-31-52 photo_2023-12-20_18-31-56

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល។

រសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២:០០នាទី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៤១នាក់ តាមប្រព័ន្ធវីដេអូសន្និសីទ។

សូមរំលេចដែរថា ក្រសួងសុខាភិបាល បានបន្តវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលសមត្ថភាព ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលជាយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ ជាពិសេសក្នុងពង្រឹងគុណភាពសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីគាំទ្រកំណែទម្រង់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

photo_2023-12-19_19-29-35 photo_2023-12-19_19-29-36 photo_2023-12-19_19-29-37 (2) photo_2023-12-19_19-29-37 photo_2023-12-19_19-29-38 photo_2023-12-19_19-29-39 (2) photo_2023-12-19_19-29-39 photo_2023-12-19_19-29-41 photo_2023-12-19_19-29-42 (2) photo_2023-12-19_19-29-42 photo_2023-12-19_19-29-43 photo_2023-12-19_19-29-44 (2) photo_2023-12-19_19-29-44 photo_2023-12-19_19-29-45

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤  របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីរាជការ ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបប្រមាណ ៤០០នាក់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់សេវាផ្សេងៗ ប្រកបដោយគុណភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជម្រាបអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្សដែលមានគុណភាពខ្ពស់ និងសុខភាពល្អ ដោយក្រសួងសុខាភិបាល បាននិងកំពុងជំរុញការលើកកម្ពស់គុណភាពបណ្តុះបណ្តាល នៅតាមគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងអមសុខាភិបាល ទាំងរដ្ឋ និងឯកជន តាមរយៈការកែលំអកម្មវិធីសិក្សា ការអនុវត្តគោលការណ៍ច្បាប់ ការធ្វើទំនើបកម្ម ការរៀន និងការបង្រៀន និងការពង្រឹងសមត្ថភាពគ្រូទ្រឹស្តីនិងកម្មសិក្សា។

នាឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្តពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែមទៀត និងបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ ឱ្យបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការជួយផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំង ផ្តល់សាស្រ្តាចារ្យជួយពង្រឹងគុណភាពកម្មសិក្សា ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ព្រមទាំងត្រូវខិតខំលើកកម្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈ។

photo_2023-12-19_15-26-26

photo_2023-12-19_12-36-55 (2) photo_2023-12-19_12-36-55 photo_2023-12-19_12-36-56 photo_2023-12-19_12-36-57

photo_2023-12-19_12-36-58

photo_2023-12-19_12-36-58 (2) photo_2023-12-19_12-36-58 (3)  photo_2023-12-19_12-36-59 (2) photo_2023-12-19_12-36-59 photo_2023-12-19_12-37-00 photo_2023-12-19_12-37-01

photo_2023-12-19_12-37-06

photo_2023-12-19_12-37-05 photo_2023-12-19_12-37-06 (2)  photo_2023-12-19_12-37-07 photo_2023-12-19_12-37-09 photo_2023-12-19_12-37-10 photo_2023-12-19_12-37-11

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នៅខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នៅខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ ដែលបានចុះអភិបាលកិច្ច និងពង្រឹងបច្ចេកទេស លើកកម្ពស់គុណភាពសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងសមធម៌។ ថ្នាក់ដឹកនាំដែលត្រូវអញ្ជើញចូលរួមកម្មវិធីផ្សេងៗ ជាតំណាងក្រសួង ទាំងក្នុងប្រទេស ក្រៅប្រទេស ត្រូវរៀបចំឱ្យបានត្រឹមត្រូវតាមស្តង់ដាពិធីការ និងកាទូត ព្រមទាំងត្រៀមឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ។

ការងារបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាល ជាពិសេសផ្តោតសំខាន់លើការបណ្តុះបណ្តាលមុនពេលបម្រើការងារ ដោយធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនវិស័យសុខាភិបាលនៅលើសកលលោក។ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវរៀបចំឱ្យបានច្បាស់លាស់ទាំងការងារគ្រប់គ្រងមន្រ្តីរាជការ ផែនការ និងការវិភាគមុខងារត្រូវរៀបចំឱ្យបានល្អ និងធ្វើបច្ចុប្បន្នភាពឱ្យបានទាន់ពេលវេលា។
ការរៀបចំស្តង់ពិព័រណ៍របស់ក្រសួងសុខាភិបាល ត្រូវសហការក្នុងការរៀបចំឱ្យបានល្អ និងផុសផុល ដើម្បីអបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប ៥ ឆ្នាំ នៃការរៀបចំកសាងវិមានឈ្នះ ឈ្នះ នាពេលខាងមុខនេះ។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

photo_2023-12-18_16-41-29

photo_2023-12-18_16-41-29 (2)  photo_2023-12-18_16-41-30 photo_2023-12-18_16-41-31 photo_2023-12-18_16-41-32 (2) photo_2023-12-18_16-41-32 photo_2023-12-18_16-41-33 photo_2023-12-18_16-41-34 (2) photo_2023-12-18_16-41-34 (3) photo_2023-12-18_16-41-34

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer

នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer ដែលដឹកនាំដោយលោកបណ្ឌិត Nirutti Pradubyati នាយកក្រុមហ៊ុន Pfizer ផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ក្រុមហ៊ុន Pfizer ដែលកន្លងមក បានរួមចំណែកគាំទ្រ ដល់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជានៅប្រទេសកម្ពុជា ដូចជាការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ (វ៉ាក់សាំង Pfizer) តាមរយៈ COVAX Facility ក្នុងដំណាក់កាលនៃការរីករាលដាលជាសាកលនៃជំងឺឆ្លងកូវីដ១៩។

លោក Nirutti Pradubyati នាយកផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន បានថ្លែងអំណរគុណ  ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Pfizer បានជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោក Nirutti Pradubyati ក៏បានជម្រាបជូនអំពីគម្រោង Accord for a Healthier World ដែលជាគម្រោងផ្តោតលើការកាត់បន្ថយគម្លាតសមធម៌សុខភាព តាមរយៈការលក់ជូននូវឱសថ និងវ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer នូវតំលៃទាប និងមិនគិតពីប្រាក់ចំណេញ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer និងសូមស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនពី អាទិភាពសំខាន់ៗវិស័យសុខាភិបាល ទាំងបី រួមមាន៖ ១)ការព្រងឹងគុណភាណសេវានៅមណ្ឌលសុខភាពទាំងអស់ តាមរយៈការពង្រឹងហេដ្ឋាសម្ព័ន្ធសុខាភិបាល ការផ្គត់ផ្គង់ឱសថ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ ធ្វើឱ្យលទ្ធភាពក្នុងការផ្តល់សេវាពេញ២៤ម៉ោង ២)ការព្រងឹងគុណភាណសេវានៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត តាមរយៈការពង្រឹង សេវាសង្រ្គោះបន្ទាន់ ICU, Emergency, Surgery និងមន្ទីរពិសោធន៍ជាដើម និង៣) ការពង្រឹងធនធានមនុស្ស តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន Pfizer ត្រូវតែពិភាក្សាកិច្ចសហការនេះជាមួយក្រុមការងារបច្ចេកទេស ជាពិសេសត្រូវតែគិតគូ និងចាប់ផ្តើមគម្រោងសាកល្បង (Pilot Project) ជាមួយមន្ទីរពេទ្យណាមួយជាមុនសិន មុននឹងបន្តគម្រោងនៅទូទាំងប្រទេស។

photo_2023-12-13_15-39-13 (2) photo_2023-12-13_15-39-13 photo_2023-12-13_15-39-15 (2) photo_2023-12-13_15-39-15 photo_2023-12-13_15-39-16 photo_2023-12-13_15-39-18 photo_2023-12-13_15-39-19

1 5 6 7 8 9 16