ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ធំ ជាខេត្តចុងក្រោយ នៃខេត្តជុំវិញបឹងទន្លេ ក្នុងដំណើរបេសកកម្មរយៈពេល៤ថ្ងៃ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ធំ ជាខេត្តចុងក្រោយ នៃខេត្តជុំវិញបឹងទន្លេ  ក្នុងដំណើរបេសកកម្មរយៈពេល៤ថ្ងៃ

ខេត្តកំពង់ធំ៖ រសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមណ្ឌលសុខភាពប្រឡាយ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមទីប្រឹក្សាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោក លោកស្រី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

សូមបញ្ជាក់ដែរថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាលនៅខេត្តជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។

ជាលទ្ធផលនៃដំណើរបេសកកម្មរយ:ពេល៤ថ្ងៃនេះ ប្រតិភូ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យផ្ទាល់នៃការផ្តល់សេវាសាធារណៈ យល់ពីសុខទុក្ខមន្រ្តីរាជការ និងតម្រូវការបន្ថែម ដើម្បីកែលម្អ ការផ្តល់សេវាមូលដ្ឋានសាធារណៈ ឱ្យដល់ប្រជាពលរដ្ឋ ស្របទៅនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ដែលផ្តោតលើកសុខុមាលភាពប្រជាជន ទាំងការផ្តល់សេវា និងគាំពារសង្គម។ ដំណើរបេសកកម្មលើកទី១ ជុំវិញបឹងទន្លេនេះ ប្រព្រឹត្តទៅដោយរលូន មានការចូលរួមអបអរសាទរពីមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសាធារណៈជនដែលជាអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

photo_2023-08-29_07-33-59 photo_2023-08-29_07-34-00 (2) photo_2023-08-29_07-34-00 photo_2023-08-29_07-34-01 photo_2023-08-29_07-34-02 photo_2023-08-29_07-34-04

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តសៀមរាប។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តសៀមរាប។

ខេត្តសៀមរាប៖ ព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មី ក្រោមជំនួយឥតសំណងរបស់ជប៉ុន ព្រមទាំងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្នុងថ្ងៃដដែលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលខេត្តសៀមរាប នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដូចជាការពង្រឹង និងពង្រីកសេវាថែទាំសុខភាព ឱ្យកាន់តែគៀកប្រជាពលរដ្ឋ ដេីម្បីធានាឱ្យបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ត្រី និងបុគ្គលិកសុខាភិបាលត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា ធ្វេីការដោយយកចិត្តទុកដាក់ខ្ពស់ គោរពវិន័យការងារ មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវគិតផលប្រយោជន៍រួម ព្រមទាំងត្រូវគោរពឋានានុក្រមការងារ មានភាពបុរេសកម្មក្នុងការបំពេញការងារ ហើយពួតដៃគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមទីប្រឹក្សាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត អភិបាលរងនៃគណ:អភិបាលខេត្តសៀមរាប អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោក លោកស្រី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

photo_2023-08-27_20-56-53 (2) photo_2023-08-27_20-56-53 photo_2023-08-27_20-57-05 photo_2023-08-28_15-10-39 photo_2023-08-28_15-10-55 photo_2023-08-28_15-10-57

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី និងមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានា ដើម្បីជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ ឱ្យកាន់តែធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ជំរុញបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ។

ក្នុងថ្ងៃដដែលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងឯកឧត្តមក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ក៏បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ក្នុងការប្រតិបត្តិឱ្យទទួលបានជោគជ័យ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវ:ខ្ពស់។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា ដោយមានសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល នឹងចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ឱ្យទទួលបានជោគជ័យ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមទីប្រឹក្សាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោក លោកស្រី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

photo_2023-08-27_20-56-53 (2) photo_2023-08-27_20-56-53 photo_2023-08-27_20-57-05

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តពោធិ៍សាត់។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តពោធិ៍សាត់។

ខេត្តពោធិ៍សាត់៖ នាថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល រូមមានមណ្ឌលសុខភាពសំរោង មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវ៉ាញ និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានា ដេីម្បីជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ ឱ្យកាន់តែធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ជំរុញបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពសំរោង ដែលជាមណ្ឌលសុខភាពជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្តពោធិ៍សាត់ នឹងជាបេក្ខភាពត្រៀមប្រឡងអង្គភាពផ្តល់សេវាសាធារណៈគំរូនៅក្នុងវិស័យសុខាភិបាលពីគណ:កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណ:ថ្នាក់ជាតិ ដេីម្បីសិក្សាស្វែងយល់ពីការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងដំណេីរ ការប្រេីប្រាស់ សេវាសុខភាពសាធារណៈ ក្នុងគោលបំណងពង្រឹង និងពង្រីកមូលដ្ឋានសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។

ជាចុងក្រោយ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវ:ខ្ពស់។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គនាយកបច្ចេកទេសសុខាភិបាល អភិបាលរងនៃគណ:អភិបាល ខេត្តពោធិ៍សាត់ និងលោកអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។photo_2023-08-26_19-47-25 photo_2023-08-26_19-47-26 photo_2023-08-26_19-47-28 photo_2023-08-27_20-56-47 photo_2023-08-27_20-56-51 photo_2023-08-28_15-10-40

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ឆ្នាំង

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មណ្ឌលសុខភាពសាលាលេខប្រាំ មណ្ឌលសុខភាពតាជេស និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាព ជម្រុញសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

នារសៀលថ្ងៃដដែល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការអរគុណ និងកោតសរសើរ ដល់ថា្នក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការធានាបាននូវនិរន្តរ៍ភាពនៃការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត។ ឯកឧត្តម សាស្រ្តាចារ្យ រដ្ឋមន្រ្តី ក៏បាន ជម្រុញ និងលេីកទឹកចិត្ត ថា្នក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ក្នុងការធានាឱ្យការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជម្រុញលេីកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ឱ្យកាន់តែល្អប្រសេីរឡេីង និងគ្រ ប់ជ្រុងជ្រោយថែមទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង អគ្គនាយកបច្ចេកទេសសុខាភិបាល និងក្រុមការងារបច្ចេកទេស ព្រមទាំងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំងផងដែរ។photo_2023-08-25_20-07-47 photo_2023-08-25_20-07-54 photo_2023-08-25_20-07-55 photo_2023-08-25_20-07-57 photo_2023-08-25_20-08-18

ការពង្រឹង​សមត្ថភាព​គ្រូពេទ្យ​ជា​កត្តា​ជម្រុញ​ឲ្យ​ការផ្តល់​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កាន់​តែ​ល្អ​ប្រសើរ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ

ការពង្រឹង​សមត្ថភាព​គ្រូពេទ្យ​ជា​កត្តា​ជម្រុញ​ឲ្យ​ការផ្តល់​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កាន់​តែ​ល្អ​ប្រសើរ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ

ការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យ គឺជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែបានល្អប្រសើរឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បម្រើប្រជាជនទូទៅ។ នេះជាប្រសាសន៌របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បត៌ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការសហការយ៉ាងជិតស្និទ្ធិ រវាងគណៈកម្មាធិការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងមន្ទីរពេទ្យ។Read More

ការជួយ​សង្គ្រោះ​ស្ត្រី​សម្រាល​កូន​ដល់​ផ្ទះ​ដោយ​បុគ្គលិក​ពេទ្យ​នៅ​មណ្ឌលសុខភាព​កោះ​កេរ្តិ​ខេត្ត​ព្រះវិហារ​

ការជួយ​សង្គ្រោះ​ស្ត្រី​សម្រាល​កូន​ដល់​ផ្ទះ​ដោយ​បុគ្គលិក​ពេទ្យ​នៅ​មណ្ឌលសុខភាព​កោះ​កេរ្តិ​ខេត្ត​ព្រះវិហារ​

ការជួយសង្គ្រោះស្ត្រីសម្រាលកូនដល់ផ្ទះដោយបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពកោះកេរ្តិខេត្តព្រះវិហារ ៖Read More