ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៤»

ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៤ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទដែលមានសមាសភាពចូលរួមសរុបចំនួន ១,៩១៦នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
គោលបំណងនៃមេរៀនក្នុងសប្តាហ៍នេះ គឺឈានចូលដល់គន្លឹះសំខាន់ទី១ក្នុងចំណោមគន្លឹះទាំង៧របស់វគ្គបណ្តុះបណ្តាល ដែលសំដៅឆ្លុះបញ្ចាំងក្នុងការវាយតម្លៃខ្ពស់នូវសារៈសំខាន់នៃការអនុវត្តការងារដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃវិធីសាស្រ្តដោះស្រាយបញ្ហា ដោយផ្តោតលើការវិភាគបញ្ហា និងបញ្ជាក់ឱ្យបានច្បាស់អំពីមូលហេតុរបស់គំនិត ដែលផ្តួចផ្តើម ព្រមទាំងការផ្គុំគន្លឹះពិសេសៗនៃបញ្ហាជុំគ្នាដើម្បីដោះស្រាយ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលសប្តាហ៍នេះបានបន្ថែមសមាសភាពចូលរួមរហូតដល់អនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។

photo_2023-10-31_18-05-16photo_2023-10-31_18-05-17

photo_2023-10-31_18-05-17 (2)

photo_2023-10-31_18-05-18 photo_2023-10-31_18-05-19 photo_2023-10-31_20-08-10 photo_2023-10-31_18-05-18 (2)