Ingleng Ng
ការពង្រឹងសមត្ថភាពគ្រូពេទ្យជាកត្តាជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែល្អប្រសើរនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យ គឺជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែបានល្អប្រសើរឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បម្រើប្រជាជនទូទៅ។ នេះជាប្រសាសន៌របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បត៌ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការសហការយ៉ាងជិតស្និទ្ធិ រវាងគណៈកម្មាធិការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងមន្ទីរពេទ្យ។Read More
ការជួយសង្គ្រោះស្ត្រីសម្រាលកូនដល់ផ្ទះដោយបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពកោះកេរ្តិខេត្តព្រះវិហារ
ការជួយសង្គ្រោះស្ត្រីសម្រាលកូនដល់ផ្ទះដោយបុគ្គលិកពេទ្យនៅមណ្ឌលសុខភាពកោះកេរ្តិខេត្តព្រះវិហារ ៖Read More
ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩នៅខេត្តបាត់ដំបង
នៅព្រឹកថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៧ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ លោកវេជ្ជបណ្ឌិតលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចំនួន២៨០នាក់ មកពីខេត្តចំនួន៧ គឺខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងឧត្តរមានជ័យ។Read More
ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើក្នុងក្របខណ្ឌក្រសួងសុខាភិបាល ក្នុងឆ្នាំ២០១៧
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើក្នុងក្របខណ្ឌក្រសួងសុខាភិបាល ក្នុងឆ្នាំ២០១៧។
សូមអានខ្លឹមសារលំអិតក្នុងលិខិតជូនដំណឹងភ្ជាប់ជូនខាងក្រោមៈ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ក្រោមការចង្អុលបង្ហាញ និងទឹកចិត្តយកចិត្តទុកដាក់លើសុខទុក្ខ និងសុខភាពប្រជាជនទូទៅ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ក្រុមគ្រូពេទ្យមួយក្រុម បានស្ម័គ្រចិត្តចុះជួយពិនិត្យនិងព្យាបាលជំងឺជូន ប្រជាពលរដ្ឋនៅសង្កាត់ទឹកថ្លា ខណ្ឌែឍសែនសុខ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ដែលទីតាំងសម្រាប់ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺនេះ គឺស្ថិតនៅក្នុងបរិវេណមជ្ឍមណ្ឌលវ័តធ័រផាក (Waterpark)។ នៅក្នុងសកម្មភាពមនុស្សធ៌មដ៏ថ្លៃថ្លានេះ គេសង្កេតឃើញមានវត្តមាន លោកអភិបាលខណ្ឌសែនសុខ លោកចៅសង្កាត់ទឹកថ្លា មន្ត្រីសុខាភិបាលមួយចំនួន និងប្រជាជនជាច្រើនកុះករ បានអញ្ជើញចូលរួមផងដែរ។Read More