ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល «ក្រុម ឋ» នៃវេនទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល «ក្រុម ឋ» នៃវេនទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សារវាង ក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធនានាដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយដ្ឋានគយ និងរដ្ឋាករជាដើម ជាមួយសភាពាណិជ្ជកម្មផ្នែកឯកជនវិស័យសុខាភិបាល ក្រុមការងារ “ក្រុម ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមាន លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េង សហប្រធានសភាពាណិជ្ជកម្ម ផ្នែកឯកជនវិស័យសុខាភិបាល ជាអ្នកតំណាង ដើមី្បពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពនៃកិច្ចសហការររបស់វិស័យឯកជន ក្នុងវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ផ្នែកឯកជនទាំងអស់ ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមករួមមាន ការបើកសេវាកម្មពិគ្រោះយោបល់ ការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ ការចុះបញ្ជិកាសម្ភារៈបរិក្ខារពេទ្យ និងឱសថជាដើម ដែលបាន និងកំពុងចរាចរផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងបានចូលរួមក្នុងការបំពេញសេចក្តីត្រូវការក្នុងការការថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
លោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមម៉េង សហប្រធានសភាពាណិជ្ជកម្ម ផ្នែកឯកជនវិស័យសុខាភិបាល បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារ “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានជួបប្រជុំ និងពិភាក្សាជាមួយឯកឧត្តមសាស្ត្រាចារ្យ និងក្រុមការងាររបស់ក្រសួងសុខាភិបាល។ លោកបានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅយ៉ាងផុលផុសដោយភាគីទាំងអស់ បានពិគ្រោះ និងពិភាក្សាស្វែងយល់ពីការលំបាក ភាពរាំងស្ទះ ដោយបានជួយផ្តល់នូវដំណោះស្រាយ និងចំលើយលើវិធីសាស្ត្រសមស្រប ដែលធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឈរលើមូលដ្ឋាននៃការគោរពច្បាប់ និងបទបញ្ញត្តិជាធរមាន ជាពិសេសត្រូវតែគិតគូដល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋជាចំបង និងដោយត្រូវមានតម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់។
តំណាងវិស័យឯកជនបានថ្លែងអំណរគុណ ចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារក្រសួងសុខាភិបាលដែលបានផ្តល់ចំលើយ ការបំភ្លឺក្បោះក្បាយ និងផ្តល់នូវដំណោះស្រាយសមស្រប ដោយគិតគូពីសុខភាព និងសុវត្ថិភាព របស់ប្រជាជនកម្ពុជាយើង ព្រមទាំងបញ្ជាក់ពីជំហរឯកភាព និងគាំទ្រលើយន្តការសម្របសម្រួល និងដំណោះស្រាយដែលបានលើកឡើងដោយភាគីក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ព្រមទាំងសន្យាថានឹងលើកយកចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះទៅផ្សព្វផ្សាយរបាយការណ៍ ជូនក្រុមការងារ “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្ទាប់ពីទទួលបានរបាយការណ៍ដែលបានការឯកភាពរួមគ្នា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ក្រុមការងារផ្នែកឯកជនវិស័យសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល រួមគ្នាស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា សំដៅបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
photo_2023-10-25_17-14-17 photo_2023-10-25_17-14-19 photo_2023-10-25_17-14-21 photo_2023-10-25_17-14-24 photo_2023-10-25_17-14-28 photo_2023-10-25_17-14-29 photo_2023-10-25_17-14-30

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៣»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៣»

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្ត នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៣ ដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ដើម្បីគាំទ្រកំណែទម្រង់ និងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះ គោលបំណងនៃមេរៀនទាំងពីរគឺសំដៅឆ្លុះបញ្ចាំងក្នុងការប្រើប្រាស់ និងបង្កើតសមត្ថភាពស្វែងយល់ពីភាពខុសគ្នាសំខាន់ៗ និងរបៀបបង្កើតរវាងការគិតប្រកបដោយយុទ្ធសាស្រ្ត និងការរៀបចំផែនការប្រកបដោយយុទ្ធសាស្រ្តនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីទទួលបានលទ្ធផល និងការអភិវឌ្ឍឈានទៅមុខ។ ថែមទាំងស្វែងយល់ពីមូលហេតុដែលការសម្របខ្លួន និងភាពរហ័សរហួន របស់អ្នកដឹកនាំ គឺជាចំណុចសំខាន់ ដើម្បីយល់ដឹងអំពីសកម្មភាពគន្លឹះនានាដែលចាំបាច់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវភាពជាអ្នកដឹកនាំបែបសម្របខ្លួន និងឆ្លើយតបទាន់ពេលវេលា។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ តាមប្រព័ន្ធវីដេអូសន្និសីទដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨២៧នាក់ ដោយសប្តាហ៍នេះមានការចូលរួមបន្ថែមពី គ្រប់ប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

photo_2023-10-24_18-52-17photo_2023-10-24_18-52-17 (2)photo_2023-10-24_18-52-18photo_2023-10-24_18-52-19photo_2023-10-24_18-52-20

photo_2023-10-24_18-52-21 (2) photo_2023-10-24_18-52-21 (3) photo_2023-10-24_18-52-21

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអទិភាពទាំង៦ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអទិភាពទាំង៦ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ មន្ទីរពេទ្យជាតិ តេជោសន្តិភាព ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ ការពង្រីក វិសាលភាពមូលនិធិសមធម៌ដលគ្រួសារងាយរងហានិភ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

photo_2023-10-24_13-25-03 photo_2023-10-24_13-25-04 (2) photo_2023-10-24_13-25-04 (3) photo_2023-10-24_13-25-04 photo_2023-10-24_13-25-10 photo_2023-10-24_13-25-11 photo_2023-10-24_13-25-13 (2) photo_2023-10-24_13-25-13 photo_2023-10-24_13-25-14 photo_2023-10-24_13-25-15 photo_2023-10-24_13-25-16 (2) photo_2023-10-24_13-25-16 photo_2023-10-24_13-25-17 photo_2023-10-24_13-25-18

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ព្រមទាំងបែងចែកតួនាទីភារកិច្ចជូនទីប្រឹក្សាក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត ស្រុក ចុះពិនិត្យផ្ទាល់ និងជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាលតាមបណ្តាខេត្ត ដើម្បីជួយទាំងផ្នែកបណ្តុះបណ្តាល និងបច្ចេកទេស។ ឯកឧត្តមបានគូសបញ្ជាក់ថា ចំពោះវិស័យឯកជនស្នើសុំផ្នែកពាក់ព័ន្ធពិនិត្យក្នុងការផ្តល់អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដោយត្រូវពិនិត្យលក្ខខណ្ឌឱ្យបានច្បាស់លាស់ និងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ចំពោះវិស័យឯកជនដែលអនុវត្តខុសពីលក្ខខណ្ឌបចេ្ចកទេសសុខាភិបាល ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល និងវត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសទី ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល។

សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាលនឹងរៀបចំកិច្ចប្រជុំកម្រិតថា្នក់ដឹកនាំ ២ដងក្នុងមួយខែ រៀងរាល់ថ្ងៃចន្ទ នៃសប្តាហ៍ទី២ និងទី៤ ព្រមទាំងកិច្ចប្រជុំប្រចាំខែ ចាប់ពីប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាលឡើងទៅ រៀងរាល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ចុងក្រោយនៃខែ។

photo_2023-10-23_14-37-52 photo_2023-10-23_14-38-33 photo_2023-10-23_14-39-06 photo_2023-10-23_14-39-10 photo_2023-10-23_14-39-15 photo_2023-10-23_14-39-20 photo_2023-10-23_14-39-24 photo_2023-10-23_14-39-27

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang’ anmen នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang’ anmen នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានី ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang’ anmen នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

លោកវេជ្ជបណ្ឌិត Liu Zhen នាយកមន្ទីរពេទ្យ Guang’ anmen បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសុខាភិបាល។ មន្ទីរពេទ្យ Guang’ anmen (GAMH) គឺជាមន្ទីរពេទ្យ នៃវេជ្ជសាស្ត្របុរាណចិន (TCM) និងវិទ្យាស្ថានវេជ្ជសាស្ត្រលំដាប់ទីពីរនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន (CACMS) ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលជាតិវេជ្ជសាស្រ្តបូរាណចិន (NATCM) ដោយផ្ទាល់។ មន្ទីរពេទ្យបានផ្តល់នូវការថែទាំវេជ្ជសាស្រ្ត និងការបង្ការ សម្រាប់អ្នកជំងឺ ការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញសុខភាព និងធ្វើការស្រាវជ្រាវសម្រាប់ការថែទាំកាន់តែប្រសើរឡើងដល់អ្នកជំងឺរបស់ខ្លួន។ មន្ទីរពេទ្យ Guang’ anmen ជាមន្ទីរពេទ្យរដ្ឋដែលមានបេសកកម្មផ្តល់នូវការថែទាំសុខភាព ជាមន្ទីរពេទ្យគំរូ និងជាមជ្ឈមណ្ឌលវេជ្ជសាស្ត្របូរាណចិន សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញពិនិត្យការផ្តល់សេវានៅផ្នែកក្រពេញអង់ដូគ្រីន និងសង្គ្រោះបន្ទាន់។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណ និងលើកទឹកចិត្តភាគីមិត្តចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសុខាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-10-19_20-02-21 photo_2023-10-19_20-02-22 photo_2023-10-19_20-31-19 (2) photo_2023-10-19_20-31-19 photo_2023-10-19_20-31-20 (2) photo_2023-10-19_20-31-20

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តមសាស្រ្តាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ សាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តមសាស្រ្តាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ សាធារណរដ្ឋប្រជាមានិតចិន
ប្រទេសចិន៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការគណៈកម្មាធិការសុខាភិបាលជាតិ ទីក្រុងប៉េងកាំង។ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថាបន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងប្រទេសទាំងពីមានការរីកចំរើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើនត្រូវបានផ្តល់ជូនកម្ពុជា ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្គ្រោះគិលានសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសបានបញ្ជូនអ្នកជំនាញឯកទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានជម្រាបជូនថា ភាគីមិត្តចិនសូមកោតសរសើរក្រសួងសុខាភិបាលកម្ពុជា ចំពោះកិច្ចសហការល្អ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការសុខាភិបាល អាស៊ាន-ចិន ដែលក្នុងនោះភាគីមិត្តចិន បានស្នើគម្រោងបង្កើតមជ្ឈមណ្ឌលសុខភាពមាតា និងទារក អាស៊ាន-ចិន ដែលកម្ពុជាបានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរនេះ។ ភាគីមិត្តចិនសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលនឹងឈានឡើងទៅដល់កម្រិតខ្ពស់។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសំដែងនូវការអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាជាពិសេសលើវិស័យសុខាភិបាល ដូចជាពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជា និងភាគីមិត្តចិនបានសម្ពាធគ្លីនិកឱសថបុរាណចិន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំតាមរយៈគម្រោងជាច្រើនមានដូចជា៖ ១)កិច្ចសហប្រតិបត្តិការទ្វេភាគី ២)កិច្ចសហប្រតិបត្តិការក្រោមជំនួយហិរញ្ញប្បទានឥតសំណងពិសេស ៣) កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ ក្រសួងសុខាភិបាល បានស្នើភាគីមិត្តចិនជួយពិនិត្យ និងជម្រុញគម្រោងដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើដែលកំពុងពិចារណា ក្នុងនោះរួមមាន៖
ក- កិច្ចសហប្រតិបត្តិការទ្វេភាគី៖
១- គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
២- គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
៣- គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
៤- គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត
ខ- ហិរញ្ញប្បទានឥតសំណងពិសេស៖
១- ការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន
២- គម្រោងសាងសង់អគារពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ
គ-កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖
១- បង្កើនសមត្ថភាពសហគមន៏ និងមន្ត្រីសុខាភិបាលប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងខេត្តមួយចំនួន
៣- គម្រោងកាត់បន្ថយការចំលងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍ក្នុងខេត្តដាច់ស្រយាល។
ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានបញ្ជាក់ជូនថា ភាគីមិត្តចិននឹងពិនិត្យលើគម្រោងដែលក្រសួងសុខាភិបាលកម្ពុជាបានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ គណៈកម្មាធិកាសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជាក់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសគឺសំដៅលើកកម្ពស់ការអនុវត្តតាមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឺកនាំប្រទេសទាំងពីរ ក្នុងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរីកចម្រើនជាលំដាប់ស្របតាមគោលដៅ “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ“ និងកំពុងអនុវត្ត ” ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន“។
photo_2023-10-17_23-30-02 photo_2023-10-17_23-30-03 photo_2023-10-17_23-30-05 photo_2023-10-17_23-30-06

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្តត្រឹមត្រូវ

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្តត្រឹមត្រូវ

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្តត្រឹមត្រូវ

photo_2023-10-12_07-19-38

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយផលិតផលសុខភាពពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយផលិតផលសុខភាពពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយផលិតផលសុខភាពពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត

photo_2023-10-12_07-16-20

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត»

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ ដែលបានពិភាក្សាលើកិច្ចការដូចខាងក្រោម៖
– វឌ្ឍនភាពនៃការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និងសេវាសុខភាពសារវន្ដនៅកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២៣
– បញ្ហាប្រឈម និងកំណត់រកដំណោះស្រាយសម្រាប់រៀបចំអន្ដរាគមន៍ ដើម្បីកែលម្អការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ប្រចាំឆមាសបន្តបន្ទាប់។

ឆ្លើយតបនឹងការងារទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកាទាំងអស់យកចិត្តទុកដាក់៖
– បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន, ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រងអង្គភាពគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
– ជម្រុញការផ្តល់សេវាសុខភាពផ្តោតលើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌
– បង្កើនសកម្មភាពអប់រំ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ឱ្យប្រតិបត្តិរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ និងស្វែងរកការថែទាំសុខភាពទាន់ពេល
– លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ របបសន្តិសុខសង្គម និងជំនួយសង្គមដែលត្រូវបានកំណត់ដោយគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល
– ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលមូលដ្ឋាន ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលផ្តុំកិច្ចប្រឹងប្រែងរួម និងកៀរគរធនធានសម្រាប់ការកែលម្អសុខភាពប្រជាជន និងកត្តាសង្គម-សេដ្ឋកិច្ចដែលមានបច្ច័យលើសុខភាព។

គួរបញ្ជាក់ផងដែរសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក អង្គការដៃគូសុខាភិបាល និងតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍សុខាភិបាលសរុបចំនួន ១៧៣រូប។

photo_2023-10-11_20-37-57 photo_2023-10-11_20-37-55 photo_2023-10-11_20-38-09 photo_2023-10-11_20-53-26 photo_2023-10-11_20-38-36 photo_2023-10-11_20-38-13 photo_2023-10-11_20-38-12 photo_2023-10-11_20-38-08 photo_2023-10-11_20-38-08 (2)

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាម ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាម ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”

នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរៀបចំពិធីបរិច្ចាគឈាម ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសាវីតាល់ ព្រមទាំងមានការចូលរួមពីដៃគូផ្សេងទៀតដូចជា កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល។ ពិធីបរិច្ចាគឈាមឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២។ ការប្រារព្ធពិធីនាថ្ងៃនេះជាលើកទី១៧ គិតចាប់ពីឆ្នាំ២០០៩ ដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាមប្រកបដោយទឹកចិត្តមនុស្សធម៌ និងមិនគិតកម្រៃ ដើម្បីចូលរួមចំណែកបំពេញតម្រូវការឈាមជួយដល់ជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានានៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំតំណាងក្លឹបនៃក្តីស្រលាញ់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងសាស្រ្តាចារ្យ-បុគ្គលិក និស្សិត និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម។
ក្នុងពិធីបរិច្ចាគឈាមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការសហការជាមួយដៃគូនានាក្នុងរយៈពេលមួយថ្ងៃពេញនេះ គ្រោងទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមសរុបប្រមាណជាង ៤០០នាក់។ គួររំលឹកផងដែរ គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធីបរិច្ចាគឈាមដោយមានអ្នកបរិច្ចាគឈាមសរុបចំនួន ៤.១០៣នាក់ ក្នុងនោះស្រ្តីមានចំនួន ២.០៣៨នាក់។

photo_2023-08-16_08-45-44 photo_2023-10-11_14-06-17 photo_2023-10-11_14-07-18 photo_2023-10-11_14-07-21 (2) photo_2023-10-11_14-07-21 photo_2023-10-11_14-07-22 photo_2023-10-11_14-07-23

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលេីកុមារីអាយុ ២ឆ្នាំ

សេចក្តីប្រកាសព័ត៌មាន  ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលេីកុមារីអាយុ  ២ឆ្នាំ

សេចក្តីប្រកាសព័ត៌មាន  ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលេីកុមារីអាយុ  ២ឆ្នាំ

photo_2023-10-10_05-41-12 photo_2023-10-10_05-41-22

សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា

photo_2023-10-10_05-39-51 photo_2023-10-10_05-40-06