ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងការកោតសរសើរដល់គណៈកម្មការរៀបចំសន្និបាតសុខាភិបាលលើកទី៤៣ ដែលបានរៀបចំនាថ្ងៃទី១៨ និង១៩ មីនាកន្លងមក ដោយរក្សានូវបទពិសោធន៍ល្អៗ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងទទួលបានធាតុចូលសំខាន់ៗជាច្រើន ទាំងការកែលម្អនូវចំណុចខ្វះខាតទាំងឡាយ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចឱ្យបានលទ្ធផលតាមផែនការការងារសុខាភិបាលសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ តាមរយៈការអនុវត្តគោលនយោបាយនានាឱ្យទទួលបានជោគជ័យ ដោយព្យាយាមរកដំណោះស្រាយឱ្យបានល្អប្រសើរស្របទៅនឹងលទ្ធភាពហិរញ្ញប្បទានស្ថាប័ន ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងារជាបន្តបន្ទាប់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងនាយកដ្ឋានជំនាញដែលចេញវិញ្ញាបនបត្របញ្ជាក់គុណភាពអ្វីមួយ ឧទាហរណ៍អំពីចំណីអាហារជាដើម និងផ្សេងៗ ត្រូវទៅពិនិត្យឱ្យបានជាក់លាក់មុននឹងចេញវិញ្ញាបនបត្រជូន និងយកចិត្តទុកដាក់ចំពោះកិច្ចការងារដែលខ្លួនត្រូវធ្វើ និងត្រូវធ្វើយ៉ាងណាសម្រេចការងារដែលខ្លួនទទួលបន្ទុកឱ្យខានតែបាន ដោយស្វះស្វែងរកគ្រប់មធ្យោបាយដែលល្អប្រសើរបំផុត។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរលឹក និងបញ្ជាក់ជូនលំអិតបន្ថែមទៀតអំពីទស្សនៈទានវិស័យសុខាភិបាលដែលកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងបន្តធ្វើសំរាប់រយះពេលរហូត២៥ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រឹត។ ឯកឧត្តមសាស្រ្តាចារ្យ បានជូនពរ និងថ្លែងអំណរគុណ កោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាប់ជាប្រចាំ។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការ នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

photo_2024-03-25_17-44-14 photo_2024-03-25_17-44-15 photo_2024-03-25_17-44-16 (2) photo_2024-03-25_17-44-16 photo_2024-03-25_17-44-17 photo_2024-03-25_17-44-18 (2) photo_2024-03-25_17-44-18 photo_2024-03-25_17-44-19 photo_2024-03-25_17-44-22

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោមពាក្យស្លោក«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោមពាក្យស្លោក«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២៤ ក្រោមពាក្យស្លោក «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេង បាន» “Yes ! We Can End TB” ដែលប្រព្រឹត្ដទៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្ដកំពង់ធំ។

ទិវានេះ ក៏មានអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន បុត្ត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា, លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា, លោក ជួប សុខចំរើន ប្រធានគម្រោងខមីត និងជានាយកប្រតិបត្តិអង្គការ KHANA រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងថា ថ្ងៃនេះពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាអធិបតីក្នុងពិធីប្រារឰទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ២០២៤ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល រួមសហការជាមួយ អង្គការ KHANA។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបន្ដថាការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឲ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងទៀតថា «ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស»។ ម៉្យាងវិញទៀត ក្រសួងសុខាភិបាលបាន និងកំពុងចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី មានជំនឿថាប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឲ្យពិភពលោកទាំងមូល មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់អាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឲ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប។

ឆ្លៀតក្នុងឱកាសនោះ តាងនាមឱ្យក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងកក់ក្តៅផងដែរ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត មន្ត្រីរាជការសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវលើការងារកំចាត់រោគរបេង រហូតទទួលបានសមិទ្ធផលជាទីមោទនៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក អង្គការ USAID អង្គការ មូលនិធិសកល អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដែលបាននិងកំពុង ជួយឧបត្ថម្ភគាំទ្រដល់ការងារកំចាត់រោគរបេងគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានអានសារលិខិតទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាពិភពលោកកំចាត់រោគរបេងក្នុងឱកាសនោះផងដែរ។

photo_2024-03-22_13-46-31 photo_2024-03-22_13-46-35

photo_2024-03-22_13-47-15 photo_2024-03-22_13-46-36 photo_2024-03-22_13-46-39 photo_2024-03-22_13-46-52 photo_2024-03-22_13-46-53 photo_2024-03-22_13-46-59 photo_2024-03-22_13-47-15 (2) photo_2024-03-22_13-47-19

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុន ចំនួន០៧រូប

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុន ចំនួន០៧រូប

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង៣០នាទី នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុន ចំនួន០៧រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន រួមមាន៖ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកវិស្វកម្មវិទ្យាសាស្ត្ររូបធាតុ ផ្នែកវិទ្យាសាស្ត្រឱសថ ផ្នែកសំណង់ស៊ីវិល ផ្នែកព័ត៌មានវិទ្យា ផ្នែកគ្រប់គ្រងធុរកិច្ច ផ្នែកសេដ្ឋកិច្ច ផ្នែកសិក្សាអប់រំ ផ្នែកគោលនយោបាយ និងរដ្ឋបាលសាធារណៈ។
ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការ កោតសរសើរ ដល់និស្សិត ជ័យលាភីទាំង០៧រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាល ជប៉ុនទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ និស្សិតជ័យលាភីទាំងអស់ នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះចំនួន ១០ចំណុច ដល់និសិ្សតជ័យលាភីទាំង០៧រូប ដើម្បីរួមចំណែកដល់ការសិក្សា ឲ្យបានជោគជ័យដូចខាងក្រោម៖
១- ត្រូវសំឡឹងមើលឱ្យទូលាយ
២- សុំកុំបោះបង់
៣- ត្រូវបើកចិត្តឱ្យទូលាយ
៤- ត្រូវព្យាយាមធ្វើឱ្យបានប្រសើរ
៥- ត្រូវមានសុច្ឆន្ទៈ
៦- ត្រូវឈរនៅទីដែលវិជ្ជមានជានិច្ច
៧- ត្រូវបង្ហាញពីការខិតខំ
៨-ត្រូវរៀនពីបទពិសោធន៍
៩- ត្រូវមានសង្គតិភាព
១០- ត្រូវចេះលះបង់។

បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និស្សិតទាំង០៧រូបក៍បានប្តេជ្ញាចិត្តនឹងខិតខំសិក្សាឲ្យបានពូកែ និងជោគជ័យយកចំណេះដឹងមកបម្រើជាតិមាតុភូមិវិញ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំ ក្រសួងសុខាភិបាលទាំងអស់ដែលបានចូលរួម និងជូនពរឱ្យក្មួយៗ និស្សិត ទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៍បានជូនសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅ ការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាលជូនដល់និស្សិតម្នាក់ៗ ចំនួនមួយក្បាលផងដែរ។

photo_2024-03-21_18-38-25 photo_2024-03-21_18-38-28 photo_2024-03-21_18-38-29 (2) photo_2024-03-21_18-38-29 photo_2024-03-21_18-38-31 photo_2024-03-21_18-38-34 (2) photo_2024-03-21_18-38-34 photo_2024-03-21_18-38-38 photo_2024-03-21_18-38-42 photo_2024-03-21_18-38-43

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាត បូកសរុបការងារសុខាភិបាល លើកទី៤៣ របស់គណៈកម្មការ និងអនុគណៈកម្មការនានា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាត បូកសរុបការងារសុខាភិបាល លើកទី៤៣ របស់គណៈកម្មការ និងអនុគណៈកម្មការនានា

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាតបូកសរុបការងារសុខាភិបាល លើកទី៤៣ របស់គណៈកម្មការ និងអនុគណៈកម្មការនានារៀបចំការងារសន្និបាតសុខាភិបាល នៅទីស្ដីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យបានអញ្ជើញចូលរួមសំណះសំណាល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃគណៈកម្មការ អនុគណៈកម្មការរៀបចំការងារសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ ទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង មិនខ្លាចការនឿយហត់ ដោយការលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ព្រមទាំងពេលវេលា ក្នុងការរៀបចំនូវសន្និបាតសុខាភិបាល លើកទី៤៣ ក្នុងការបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត នេះប្រព្រឹត្តទៅដោយរលូន ស្របទៅតាមការគ្រោងទុក និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានបន្តលើកទឹកចិត្តដល់សមាជិក សមាជិកា ទាំងអស់ នៃគណៈកម្មការ អនុគណៈកម្មការរៀបចំការងារសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងរៀបចំការងារនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតជូន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររៀបចំសន្និបាត បូកសរុបការងារសុខាភិបាល លើកទី៤៣ ដើម្បីស្វែងរក និងបំពេញបន្ថែមនូវចំណុចខ្វះខាតក្នុងការកែលម្អនៅការរៀបចំការងារសន្និបាតនាពេលក្រោយទទួលបាននូវលទ្ធផលល្អប្រសើរ។

photo_2024-03-21_15-29-24 (2) photo_2024-03-21_15-29-24 photo_2024-03-21_15-29-25 (2) photo_2024-03-21_15-29-25 photo_2024-03-21_15-29-26 (2) photo_2024-03-21_15-29-26 photo_2024-03-21_15-29-27 photo_2024-03-21_15-29-28 photo_2024-03-21_15-29-34 photo_2024-03-21_15-29-35 photo_2024-03-21_15-29-37 photo_2024-03-21_15-29-38

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យ ឯកឧត្តម Liu Hua អគ្គនាយករង នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency – IAEA) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យ ឯកឧត្តម Liu Hua អគ្គនាយករង នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency – IAEA) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យ ឯកឧត្តម Liu Hua អគ្គនាយករង នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (International Atomic Energy Agency – IAEA) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល។

ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់ IAEA ដែលបានសហការគាំទ្រលើវិស័យសុខាភិបាល ជាពិសេសក្រុមបេសកកម្មដែលបានចុះមកវាយតម្លៃការងារប្រយុទ្ធប្រឆាំងមហារីកនៅកម្ពុជា (IMPACT Review Mission team) ដែលជាផ្នែកមួយដ៏សំខាន់របស់ IAEAដោយសារតែបច្ចេកទេសនុយក្លេអ៊ែរដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រ និងដើរតួនាទីពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ IAEA អំពីប្រវត្តិដែលចាប់ផ្តើមរៀបចំការងារពាក់ព័ន្ធនឹងជំងឺមហារីក តាំងពីឆ្នាំ២០១៣ នៃការកសាងមជ្ឈមណ្ឌលជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត ដោយបានការជួយឧបត្ថម្ភ គាំទ្របច្ចេកទេស និងបរិក្ខារផ្សេងៗ ក្នុងកិច្ចការងារនេះរហូតដល់បច្ចុប្បន្ន។ ក្នុងនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងបញ្ហាប្រឈម មួយចំនួន ដែលត្រូវដោះស្រាយជាក់ស្តែង និងស្នើសុំការគាំទ្រពី IAEAរួមមាន៖ ទី១-មធ្យោបាយនៃការបង្កើត និងពង្រីកនូវ ហេដ្ឋារចនាសម្ព័ន្ធ ទី២-ការបណ្តុះបណ្តាល និងរក្សានូវមូលធនមនុស្សដែលមានជំនាញខ្ពស់ក្នុងផ្នែកនេះ ទី៣-តម្រូវការ និងការ ផ្គត់ផ្គងឧបករណ៍ បរិក្ខារ ទី៤- ឱសថឯកទេសដែលមានប្រសិទ្ធភាពខ្ពស់ និងតម្លៃថ្លៃខ្លាំង ទី៥-និរន្តរភាព និងតាមដាន ថែរក្សាដំណើរការឧបករណ៍បច្ចេកទេស និងទី៦-ប្រព័ន្ធសុវត្ថិភាព និងនិយតកម្ម នៃដំណើរការ និងការទុកដាក់កាកសំណល់គ្រោះថ្នាក់ ដោយវិទ្យុសកម្ម ទាំងផ្នែករដ្ឋ និងពិសេសផ្នែកឯកជន។

ឯកឧត្តម Liu Hua អគ្គនាយករងនៃ IAEA បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ទស្សនវិស័យវែងឆ្ងាយរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តម ដោយប្តេជ្ញាចិត្តខ្ពស់ និងចូលរួមជាមួយក្រសួងសុខាភិបាលនៃកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការបង្កើតផែនការជាតិគ្រប់គ្រងជំងឺមហារីក (National Cancer Control Plan – NCCP) និងការអនុវត្តផែនការសកម្មភាពជាដំណាក់កាលៗ ដោយចូលរួមការតាមដានវឌ្ឍនភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អង្គការ IAEAជាពិសេស ឯកឧត្តម អគ្គនាយករង ដែលបានបញ្ជាក់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការផ្តល់នូវជំនាញបច្ចេកទេស មធ្យោបាយនានាបន្ថែមទៀត ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-03-20_18-39-58 photo_2024-03-20_18-39-59 (2) photo_2024-03-20_18-39-59 photo_2024-03-20_18-40-01 photo_2024-03-20_18-40-03 (2) photo_2024-03-20_18-40-03 photo_2024-03-20_18-40-05 photo_2024-03-20_18-40-07 (2) photo_2024-03-20_18-40-08

ពិធិបិទសន្និបាតសុខាភិបាល លើកទី៤៣ របស់ក្រសួងសុខាភិបាល

ពិធិបិទសន្និបាតសុខាភិបាល លើកទី៤៣ របស់ក្រសួងសុខាភិបាល

ពិធិបិទសន្និបាតសុខាភិបាល លើកទី៤៣ របស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

photo_2024-03-19_18-09-52 photo_2024-03-19_18-09-53 photo_2024-03-19_18-09-54 photo_2024-03-19_18-09-55

photo_2024-03-19_18-09-54 (2)

photo_2024-03-19_18-09-56 photo_2024-03-19_18-09-59 photo_2024-03-19_18-10-00 photo_2024-03-19_18-10-01 photo_2024-03-19_18-10-02 photo_2024-03-19_18-10-03 photo_2024-03-19_18-10-04

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំកិច្ចពិភាក្សាជាក្រុមនាថ្ងៃទី២ នៃសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៤

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំកិច្ចពិភាក្សាជាក្រុមនាថ្ងៃទី២ នៃសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៤

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំការពិភាក្សារួមលើលទ្ធផលរបស់ក្រុមពិភាក្សាតូច ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១ នៃអង្គសន្និបាត។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូសុខាភិបាលទាំងទ្វេភាគី ពហុភាគី និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៦០២រូប។

ប្រធានបទនៃកិច្ចពិភាក្សារួមមាន៖ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ការលើកកម្ពស់សុខភាពមាតានិងទារក និងអាហារូបត្ថម្ភ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ការផ្តល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក និងការផ្តល់សេវាថែទាំសុខភាពបឋម។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជម្រុញការពិភាក្សាឱ្យកាន់តែផុសផុល ដើម្បីទទួលបាននូវធាតុចូលសមស្របដែលអាចអនុវត្តបានបន្ថែមទៀត សម្រាប់ជំរុញការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទីមួយ “ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល” និងការអនុវត្តវិធានការ សំខាន់ៗក្នុងវិស័យសុខាភិបាល និងផែនការសកម្មភាពរបស់គ្រឹះស្ថានសុខាភិបាលនៅគ្រប់កម្រិតទាំងអស់ ដើម្បីទទួលបានលទ្ធផលថ្មីបន្ថែមទៀតនៅឆ្នាំ ២០២៤ បន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានភាពធន់ និងរឹងមាំ រួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន”។

photo_2024-03-19_12-23-18 (2) photo_2024-03-19_12-23-18 photo_2024-03-19_12-23-19 photo_2024-03-19_12-23-20 photo_2024-03-19_12-23-21 photo_2024-03-19_12-23-22 (2) photo_2024-03-19_12-23-22 photo_2024-03-19_12-23-24 photo_2024-03-19_12-23-25 photo_2024-03-19_12-23-26 photo_2024-03-19_12-23-37 photo_2024-03-19_12-23-42 photo_2024-03-19_12-23-43 (2) photo_2024-03-19_12-23-43 photo_2024-03-19_12-23-45 photo_2024-03-19_12-23-51 photo_2024-03-19_12-37-45

ទិដ្ឋភាពទូទៅនៃដំណើរការពិធីបើកសន្និបាតសុខាភិបាលលើកទី ៤៣ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ទិដ្ឋភាពទូទៅនៃដំណើរការពិធីបើកសន្និបាតសុខាភិបាលលើកទី ៤៣ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រាដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល។

ពិធីបិទសន្និបាតសុខាភិបាលលើកទី៤៣ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ។

photo_2024-03-18_16-16-19 photo_2024-03-18_16-16-34 photo_2024-03-18_16-16-42 photo_2024-03-18_16-16-43 photo_2024-03-18_16-16-57 photo_2024-03-18_16-34-46 photo_2024-03-18_16-45-15 photo_2024-03-18_16-45-17 (2) photo_2024-03-18_16-45-17 photo_2024-03-18_16-45-19 (2) photo_2024-03-18_16-45-19 (3) photo_2024-03-18_16-45-19 photo_2024-03-18_16-45-21

photo_2024-03-18_16-16-04

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការរៀបចំត្រៀមសន្និបាតសុខាភិបាលលើកទី៤៣

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការរៀបចំត្រៀមសន្និបាតសុខាភិបាលលើកទី៤៣

រាជធានីភ្នំពេញ ៖ ថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការរៀបចំពិធីសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ-អង្គារ ៩-១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ
ភូគីត្រា។

សន្និបាតសុខាភិបាល រៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាព ក្នុងវិស័យសុខាភិបាលឆ្នាំ២០២៣ ដោយបានឆ្លុះបញ្ចាំងឱ្យឃើញចំណុចខ្លាំងនៃប្រព័ន្ធសុខាភិបាល ដែលត្រូវបន្តពង្រឹង និងកែលម្អឱ្យប្រសើរឡើងនូវចំណុចខ្វះខាត ព្រមទាំងលើកទិសដៅដើម្បីពង្រឹងវិស័យសុខាភិបាលឆ្នាំ២០២៤ និងឆ្នាំបន្ត ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន»។

photo_2024-03-17_19-22-29 photo_2024-03-17_19-22-30 photo_2024-03-17_19-22-31 photo_2024-03-17_19-22-33 photo_2024-03-17_19-22-35 photo_2024-03-17_19-22-37 (2) photo_2024-03-17_19-22-37 photo_2024-03-17_19-22-38 photo_2024-03-17_19-22-41

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី និងសហការីដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតក្នុងជំនួបពិភាក្សាការងារដ៏មានតម្លៃនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីគោលបំណងនៃកិច្ចជំនួបក្នុងគោលបំណងពិភាក្សា និងពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ និងការពង្រីកការវិនិយោគលើឱសថ និងបរិក្ខារពេទ្យក្នុងប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការផ្តល់អាហារូបករណ៍ចំពោះនិស្សិតក្នុងវិស័យសុខាភិបាល។

ជាកិច្ចឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមស្វាគមន៍ និងបានជម្រាបជូន អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច។

ភាគីទាំងពីរ បានឯកភាពរួមជាគោល លើការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ នាពេលខាងមុខនេះ និងឈានទៅរកការពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចជាក់លាក់បន្ថែមផ្សេងៗទៀតផងដែរ។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌូនេស៊ី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-03-14_18-38-35 (2) photo_2024-03-14_18-38-35 photo_2024-03-14_18-38-36

 

 

 

photo_2024-03-14_18-38-25 photo_2024-03-14_18-38-29 photo_2024-03-14_18-38-30 photo_2024-03-14_18-38-31 photo_2024-03-14_18-38-32 photo_2024-03-14_18-38-33 photo_2024-03-14_18-38-36 (2)

photo_2024-03-14_18-38-37 (2)

photo_2024-03-14_18-38-38

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី “ការប្រើប្រាស់កិច្ចសហការដើម្បីសម្រេចបានលទ្ធផល” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី “ការប្រើប្រាស់កិច្ចសហការដើម្បីសម្រេចបានលទ្ធផល” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៥០១នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

មេរៀនក្នុងសប្តាហ៍នេះផ្តោតលើ ការប្រើប្រាស់កិច្ចសហការដើម្បីសម្រេចលទ្ធផល (Collaborating to Achieve Results)។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានទាញចំណាប់អារម្មណ៍ ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ធ្វើការឆ្លុះបញ្ចាំងលើការប្រើប្រាស់កិច្ចសហការនៅតាមអង្គភាព និងបានផ្តល់ទ្រឹស្តីនៅក្នុងការដឹកនាំការងារសហការរវាងបុគ្គល រវាងអង្គភាព និង រវាងស្ថាប័នអោយមានប្រសិទ្ធភាព តាមរយៈការបង្កើនទំនុកចិត្តលើគ្នាទៅវិញទៅមក។

នៅក្នុងឱកាសជួបជុំគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៍បានណែនាំ ថ្នាក់ដឹកនាំមន្រ្តីសុខាភិបាលរាជធានី-ខេត្ត អោយត្រួតពិនិត្យឱ្យបានគត់មត់នៅ គ្រប់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពដើម្បីធានាផ្តល់សេវា ២៤ម៉ោងក្នុង១ថ្ងៃ និងផ្តល់សេវាថែទាំព្យាបាលដែលផ្តល់ផលប្រយោជន៍ខ្ពស់ដល់អ្នកជំងឺ មានតំលៃសមស្រប និង ធ្វើឡើងអោយបានឆាប់រហ័ស។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

photo_2024-03-12_20-30-19

photo_2024-03-12_20-30-19 (2) photo_2024-03-12_20-30-20 photo_2024-03-12_20-30-21 (2) photo_2024-03-12_20-30-21 photo_2024-03-12_20-30-22 photo_2024-03-12_20-30-23 photo_2024-03-12_20-30-26 photo_2024-03-12_20-30-29

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែន កោះធំ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែន កោះធំ

ខេត្តកណ្តាល៖ រសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងបានសាងសង់អគារថ្មីចំនួន០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។

អគារថ្មីចំនួន០៣ខ្នងរួមមាន៖
១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ
២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ
៣) អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

photo_2024-03-11_21-14-30 photo_2024-03-11_21-14-32 (2) photo_2024-03-11_21-14-32 photo_2024-03-11_21-14-34 photo_2024-03-11_21-14-36 photo_2024-03-11_21-14-37 (2) photo_2024-03-11_21-14-37 photo_2024-03-11_21-14-40 photo_2024-03-11_21-14-54 photo_2024-03-11_21-15-04 photo_2024-03-11_21-15-11 photo_2024-03-11_21-15-12