ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តមសាស្រ្តាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ សាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តមសាស្រ្តាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ សាធារណរដ្ឋប្រជាមានិតចិន
ប្រទេសចិន៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការគណៈកម្មាធិការសុខាភិបាលជាតិ ទីក្រុងប៉េងកាំង។ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថាបន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងប្រទេសទាំងពីមានការរីកចំរើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើនត្រូវបានផ្តល់ជូនកម្ពុជា ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្គ្រោះគិលានសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសបានបញ្ជូនអ្នកជំនាញឯកទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានជម្រាបជូនថា ភាគីមិត្តចិនសូមកោតសរសើរក្រសួងសុខាភិបាលកម្ពុជា ចំពោះកិច្ចសហការល្អ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការសុខាភិបាល អាស៊ាន-ចិន ដែលក្នុងនោះភាគីមិត្តចិន បានស្នើគម្រោងបង្កើតមជ្ឈមណ្ឌលសុខភាពមាតា និងទារក អាស៊ាន-ចិន ដែលកម្ពុជាបានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរនេះ។ ភាគីមិត្តចិនសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលនឹងឈានឡើងទៅដល់កម្រិតខ្ពស់។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសំដែងនូវការអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាជាពិសេសលើវិស័យសុខាភិបាល ដូចជាពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជា និងភាគីមិត្តចិនបានសម្ពាធគ្លីនិកឱសថបុរាណចិន នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំតាមរយៈគម្រោងជាច្រើនមានដូចជា៖ ១)កិច្ចសហប្រតិបត្តិការទ្វេភាគី ២)កិច្ចសហប្រតិបត្តិការក្រោមជំនួយហិរញ្ញប្បទានឥតសំណងពិសេស ៣) កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ ក្រសួងសុខាភិបាល បានស្នើភាគីមិត្តចិនជួយពិនិត្យ និងជម្រុញគម្រោងដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើដែលកំពុងពិចារណា ក្នុងនោះរួមមាន៖
ក- កិច្ចសហប្រតិបត្តិការទ្វេភាគី៖
១- គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
២- គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
៣- គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
៤- គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត
ខ- ហិរញ្ញប្បទានឥតសំណងពិសេស៖
១- ការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន
២- គម្រោងសាងសង់អគារពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ
គ-កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖
១- បង្កើនសមត្ថភាពសហគមន៏ និងមន្ត្រីសុខាភិបាលប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងខេត្តមួយចំនួន
៣- គម្រោងកាត់បន្ថយការចំលងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍ក្នុងខេត្តដាច់ស្រយាល។
ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានបញ្ជាក់ជូនថា ភាគីមិត្តចិននឹងពិនិត្យលើគម្រោងដែលក្រសួងសុខាភិបាលកម្ពុជាបានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ គណៈកម្មាធិកាសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ជាក់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសគឺសំដៅលើកកម្ពស់ការអនុវត្តតាមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឺកនាំប្រទេសទាំងពីរ ក្នុងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរីកចម្រើនជាលំដាប់ស្របតាមគោលដៅ “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ“ និងកំពុងអនុវត្ត ” ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន“។
photo_2023-10-17_23-30-02 photo_2023-10-17_23-30-03 photo_2023-10-17_23-30-05 photo_2023-10-17_23-30-06

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្តត្រឹមត្រូវ

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្តត្រឹមត្រូវ

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្តត្រឹមត្រូវ

photo_2023-10-12_07-19-38

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយផលិតផលសុខភាពពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយផលិតផលសុខភាពពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត

សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយផលិតផលសុខភាពពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្រ្ត វេជ្ជសាស្រ្ត

photo_2023-10-12_07-16-20

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត»

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញនូវការប្រើប្រាស់សេវាសុខាភិបាលក្រោមមូលនិធិសមធម៌ និងសេវាសុខាភិបាលសារវន្ត» នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ ដែលបានពិភាក្សាលើកិច្ចការដូចខាងក្រោម៖
– វឌ្ឍនភាពនៃការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល និងសេវាសុខភាពសារវន្ដនៅកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២៣
– បញ្ហាប្រឈម និងកំណត់រកដំណោះស្រាយសម្រាប់រៀបចំអន្ដរាគមន៍ ដើម្បីកែលម្អការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ប្រចាំឆមាសបន្តបន្ទាប់។

ឆ្លើយតបនឹងការងារទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងផ្តល់អនុសាសន៍ ដល់សមាជិក សមាជិកាទាំងអស់យកចិត្តទុកដាក់៖
– បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន, ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រងអង្គភាពគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
– ជម្រុញការផ្តល់សេវាសុខភាពផ្តោតលើការថែទាំសុខភាពបឋមនៅតាមមូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌
– បង្កើនសកម្មភាពអប់រំ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ឱ្យប្រតិបត្តិរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ និងស្វែងរកការថែទាំសុខភាពទាន់ពេល
– លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ របបសន្តិសុខសង្គម និងជំនួយសង្គមដែលត្រូវបានកំណត់ដោយគោលនយោបាយ ឬលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល
– ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលមូលដ្ឋាន ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលផ្តុំកិច្ចប្រឹងប្រែងរួម និងកៀរគរធនធានសម្រាប់ការកែលម្អសុខភាពប្រជាជន និងកត្តាសង្គម-សេដ្ឋកិច្ចដែលមានបច្ច័យលើសុខភាព។

គួរបញ្ជាក់ផងដែរសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក អង្គការដៃគូសុខាភិបាល និងតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍សុខាភិបាលសរុបចំនួន ១៧៣រូប។

photo_2023-10-11_20-37-57 photo_2023-10-11_20-37-55 photo_2023-10-11_20-38-09 photo_2023-10-11_20-53-26 photo_2023-10-11_20-38-36 photo_2023-10-11_20-38-13 photo_2023-10-11_20-38-12 photo_2023-10-11_20-38-08 photo_2023-10-11_20-38-08 (2)

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាម ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាម ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”

នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរៀបចំពិធីបរិច្ចាគឈាម ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសាវីតាល់ ព្រមទាំងមានការចូលរួមពីដៃគូផ្សេងទៀតដូចជា កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល។ ពិធីបរិច្ចាគឈាមឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២។ ការប្រារព្ធពិធីនាថ្ងៃនេះជាលើកទី១៧ គិតចាប់ពីឆ្នាំ២០០៩ ដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាមប្រកបដោយទឹកចិត្តមនុស្សធម៌ និងមិនគិតកម្រៃ ដើម្បីចូលរួមចំណែកបំពេញតម្រូវការឈាមជួយដល់ជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានានៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំតំណាងក្លឹបនៃក្តីស្រលាញ់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងសាស្រ្តាចារ្យ-បុគ្គលិក និស្សិត និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម។
ក្នុងពិធីបរិច្ចាគឈាមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការសហការជាមួយដៃគូនានាក្នុងរយៈពេលមួយថ្ងៃពេញនេះ គ្រោងទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមសរុបប្រមាណជាង ៤០០នាក់។ គួររំលឹកផងដែរ គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធីបរិច្ចាគឈាមដោយមានអ្នកបរិច្ចាគឈាមសរុបចំនួន ៤.១០៣នាក់ ក្នុងនោះស្រ្តីមានចំនួន ២.០៣៨នាក់។

photo_2023-08-16_08-45-44 photo_2023-10-11_14-06-17 photo_2023-10-11_14-07-18 photo_2023-10-11_14-07-21 (2) photo_2023-10-11_14-07-21 photo_2023-10-11_14-07-22 photo_2023-10-11_14-07-23

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលេីកុមារីអាយុ ២ឆ្នាំ

សេចក្តីប្រកាសព័ត៌មាន  ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលេីកុមារីអាយុ  ២ឆ្នាំ

សេចក្តីប្រកាសព័ត៌មាន  ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលេីកុមារីអាយុ  ២ឆ្នាំ

photo_2023-10-10_05-41-12 photo_2023-10-10_05-41-22

សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា

photo_2023-10-10_05-39-51 photo_2023-10-10_05-40-06

សារអបអរសាទរទិវាសុខភាពភ្នែកពិភពលោកថ្ងៃព្រសហ្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣

សារអបអរសាទរទិវាសុខភាពភ្នែកពិភពលោកថ្ងៃព្រសហ្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣

សារអបអរសាទរទិវាសុខភាពភ្នែកពិភពលោកថ្ងៃព្រសហ្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣

photo_2023-10-07_08-54-50 photo_2023-10-07_08-54-57

សេចក្តីប្រកាសព័ត៌មានស្តីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតប ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់

សេចក្តីប្រកាសព័ត៌មានស្តីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតប ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់

សេចក្តីប្រកាសព័ត៌មានស្តីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតប ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់

photo_2023-10-07_08-54-31 photo_2023-10-07_08-54-45

ពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

ពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាភ្នំពេញថ្មី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា”។

ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការរួមមាន Gavi ,WHO, UNICEF,CHAI ក្រសួងសុខាភិបាលនឹងដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដែលត្រូវផ្តល់តែចំនួនមួយដូសប៉ុណ្ណោះ ដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិឬសហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាព ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការថា៖ “ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា។ យើងទាំងអស់គ្នាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅព្រះរាជាណាចក្រកម្ពុជា។ យើងរំពឹងថាកុមារីអាយុ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុលើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ” ។

ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា “ឃាតកលាក់មុខ” ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួននៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ជាការវិនិយោគលើវិស័យសុខភាពសាធារណៈរបស់កុមារដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ឱ្យចូលរួមជាមួយគ្នា ដើម្បីការពារសុខភាពកុមារីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

photo_2023-10-05_15-31-20 photo_2023-10-05_15-31-22 photo_2023-10-05_15-31-23 photo_2023-10-05_15-31-33 photo_2023-10-05_15-31-37 photo_2023-10-05_15-31-42 photo_2023-10-05_15-31-44 photo_2023-10-05_15-31-59

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលប្រតិភូក្រសួងព្រះបរមរាជវាំង ជួបសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលប្រតិភូក្រសួងព្រះបរមរាជវាំង ជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានទទួលជួបប្រតិភូក្រសួងព្រះបរមរាជវាំង ដឹកនាំដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជរាំង និងសហការី ក្នុងគោលបំណងចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះដែរ ឯកឧត្តម គុយ សុផល បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំ ប្រឹងប្រែង និងសហការយ៉ាងល្អ គ្រប់កម្រិតដែលសម្រេចបាននូវសមិទ្ធផលដ៏ច្រើននាពេលកន្លងមក ជូនប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងការកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនដល់ប្រតិភូចំពោះការជូនពរ និងការរលេីកឡេីងនូវសមិទ្ធផលដ៏ច្រើនដែលក្រសួងសុខាភិបាលបានសម្រេចនាពេលកន្លងមក។ ឯកឧត្តមក៏បានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ នឹងប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តមប្រធានប្រតិភូ និងសហការី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

photo_2023-10-04_13-58-10 (2) photo_2023-10-04_13-58-10 photo_2023-10-04_13-58-11 photo_2023-10-04_13-58-12 (2) photo_2023-10-04_13-58-12 (3) photo_2023-10-04_13-58-12 photo_2023-10-04_13-58-13

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ផ្តល់ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី១»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ផ្តល់ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី១»

ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងអនុវត្តយុទ្ធសាស្រ្តគន្លឹះចំនួន ៩ចំនុច និងអាទិភាព ៣ រួមមាន ១)ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិក ២)ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ប្រពោធនកម្ម ផ្នែកវះកាត់ មន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ និង៣)ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រកំណែទម្រង់ និងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងតាមប្រព័ន្ធវីដេអូសន្និសទី (videoconferencing) មានអ្នកចូលរួមសរុបចំនួន ១,៨៥០នាក់ ដែលមានសមាសភាព ចាប់ពីប្រធានការិយាល័យទីស្តីការក្រសួងសុខាភិបាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំងប្រធានអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

សូមបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូសន្និសទីជារៀងរាល់រសៀល ថ្ងៃអង្គារ ចាប់ពីថ្ងៃទី៣ ខែតុលា នេះតទៅ។

photo_2023-10-04_06-42-35

photo_2023-10-03_20-09-58 photo_2023-10-03_21-10-27 photo_2023-10-03_21-10-28 photo_2023-10-03_21-10-29

1 9 10 11 12 13 16