ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី “ការដឹកនាំដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមានភាពប្រសើរឡើង” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី “ការដឹកនាំដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមានភាពប្រសើរឡើង” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ហើយលើកនេះជាលើកទី១៧ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន ១៨៨១រូប។

បទបឋកថាទី១៧ នេះផ្តោតទៅលើប្រធានបទ “ការដឹកនាំដើម្បីឱ្យអង្គភាពសុខាភិបាលមានភាពប្រសើរឡើង” សម្រាប់ផ្តល់ឱ្យថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ច្បាស់ពីអត្ថន័យនៃកំណែទម្រង់ និងអាចដឹកនាំអង្គភាពសុខាភិបាលសំដៅគាំទ្រកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីកត្តាសំខាន់ៗទាំង៨សម្រាប់គ្រប់គ្រងការធើ្វកំណែទម្រង់ឱ្យទទួលបានជោគជ័យ និងបានបង្ហាញពីជ្រុងទាំង៥សម្រាប់រៀបចំកម្មវិធីធ្វើឱ្យអង្គភាពមានភាពប្រសើរឡើង។ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់សារគន្លឹះដល់ថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់ឱ្យកែលំអរសេវារបស់ខ្លួនឱ្យឆ្លើយតបទៅតាមការចង់បានរបស់ប្រជាជន និងត្រូវយកចិត្តទុកដាក់ជួយមន្រ្តីសុខាភិបាលក្រោមឱវាទឱ្យបានឃើញច្បាស់ពីចក្ខុវិស័យរបស់កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល និងឱ្យរៀបចំខ្លួនបានសមស្របចូលរួមផ្លាស់ប្តូរអង្គភាពរបស់ខ្លួនទៅរកភាពវិជ្ជមាន។

photo_2024-02-06_20-31-58

photo_2024-02-06_20-31-58 (2) photo_2024-02-06_20-31-59

photo_2024-02-06_20-31-59 (2) photo_2024-02-06_20-32-00 photo_2024-02-06_20-32-02 photo_2024-02-06_20-32-04 photo_2024-02-06_20-32-05 photo_2024-02-06_20-32-06 photo_2024-02-06_20-32-08 photo_2024-02-06_20-32-09

កឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា

កឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា

នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ គាំទ្រក្នុងវិស័យសុខាភិបាល។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូ ក៏ដូចជាបានអបអរសាទរជូនដល់លោកស្រីវេជ្ជបណ្ឌិត ដែលត្រូវបានជ្រើសតាំងក្នុងមុខដំណែង ជាតំណាងថ្មីរបស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវស្ថានភាពសុខាភិបាលនៅកម្ពុជា ក៏ដូចជាលើកឡើងអំពីសមិទ្ធិផលសុខាភិបាលទាំងឡាយក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក ជាមួយគ្នានេះឯកឧត្តមសាស្ត្រាចារ្យក៏បានលើកពីចំនុចអាទិភាពសុខាភិបាលជាចម្បងចំនួន៩ រួមមាន៖ (១) ការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ ក្នុងការបង្ការជាមុនបញ្ហាជំងឺផ្សេង (២) ការប្រយុទ្ធប្រឆាំងជំងឺឆ្លងទាំងជំងឺ Covid-19 ក៏ដូចជាជំងឺថ្មីៗ ដែលនឹងអាចកើតមាន (៣) កាប្រយុទ្ធប្រឆាំង និងបង្ការជំងឺរាតត្បាតជាសកល (៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ទឹកនោមផ្អែម មហារីក ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង សរសៃឈាមជាដើម (៥) ការប៉ះពាល់សុខភាព ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ (៦) គម្រោងកិច្ចគាំពារសង្គម ជាពិសេសលើវិស័យសុខាភិបាល (៧) យន្តការធានាគុណភាពសុខាភិបាល និងនិយ័តកម្មសុខាភិបាល ទាំងផ្នែករដ្ឋ និងឯកជន (៨) ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងទី (៩) ការពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ នេះ។

លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក៏ដូចជាការសម្តែងការអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងអំពី ប្រវត្តិនៃអង្គការសុខភាពពិភពលោក ក៏ដូចជាការចូលរួមចំណែក ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាង WHO និងក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀត លោកស្រីវេជ្ជបណ្ឌិត បានជម្រាបជូនដោយផ្តោតលើ WHO’s Fourteenth General Program of Work 2025-2028 និងយុទ្ធសាស្ត្រសហប្រតិបត្តិការកម្ពុជា-WHO (Country Cooperation Strategic 2024-2028) ដែលពិតជាមានចំនុចបន្ស៊ីគ្នាយ៉ាងល្អប្រសើរ បញ្ជាក់ពីកត្តាជោគជ័យក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការភាពជាដៃគូសំដៅឆ្ពោះទៅរកគោលដៅដែលបានកំណត់ទុករួមគ្នាក្នុង គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់កម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការសុខភាពពិភពលោកដែលមានកិច្ចសហប្រតិបត្តិការជិតស្និតកន្លងមក និងសំណូមពរឱ្យបន្តកិច្ចសហប្រតិបត្តិការ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-02-06_17-39-23 photo_2024-02-06_17-39-24 (2) photo_2024-02-06_17-39-24 (3)

photo_2024-02-06_17-39-18 photo_2024-02-06_17-39-19 photo_2024-02-06_17-39-20 photo_2024-02-06_17-39-22

photo_2024-02-06_17-39-17 photo_2024-02-06_17-39-18 (2) photo_2024-02-06_17-39-22 (2)

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងក្នុងអង្គប្រជុំដោយស្នើឱ្យគណៈកម្មការទាំងឡាយ និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋកំឡុងពេលមានគ្រោះរាំងស្ងួត ការពុលអាហារ និងជំងឺរាករូសដែលមកពីកង្វះទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដោយត្រូវត្រៀមរៀបចំឱ្យបានទាន់ពេលវេលា ជាពិសេសឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានគ្រប់គ្រាន់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើការប្រើប្រាស់ឱសថ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវជៀសវាងការទុកឱសថហួសសុពលភាពប្រើប្រាស់ ដោយកន្លងមកនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួន អាចគ្រប់គ្រងឱសថដែលមិនឱ្យផុតកំណត់សុពលភាព សូប្បីតែមួយគ្រាប់។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរ និងថ្លែងអំណរគុណ កោតសរសើដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេលកន្លងមក ដោយសូមបន្តអនុវត្តសកម្មភាពបែបនេះឱ្យល្អរហូតដូចភ្លៀងរលឹម។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ និងថ្នាក់ដឹកនាំដែលបំពេញភារកិច្ចតាមបណ្តាខេត្តនានា។

photo_2024-02-05_18-57-51 photo_2024-02-05_18-57-52 (2) photo_2024-02-05_18-57-52 photo_2024-02-05_18-57-53 (2) photo_2024-02-05_18-57-53 photo_2024-02-05_18-57-54 (2) photo_2024-02-05_18-57-54 photo_2024-02-05_18-57-55 photo_2024-02-05_18-57-56 (2) photo_2024-02-05_18-57-56

ពិធីបំពាក់គ្រឿងឥស្សរិយយសខ្ពស់ជាងគេបំផុតពីប្រទេសបារាំង ជូនឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ពិធីបំពាក់គ្រឿងឥស្សរិយយសខ្ពស់ជាងគេបំផុតពីប្រទេសបារាំង ជូនឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាច នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសខ្ពស់ជាងគេបំផុត ឡា ឡេស្យុង ដោនើរ (La Légion d’honneur) ពីប្រទេសបារាំង ជូនឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយឯកឧត្តម ហ្សាក់ បឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា តំណាងឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ឡា ឡេ ស្យុង ដោនើរ គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមជាងគេបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ ណាប៉ូឡេអុង បូណាប៉ាត កាលពីឆ្នាំ១៨០២។

photo_2024-02-01_23-41-17

photo_2024-02-01_23-41-19photo_2024-02-01_23-41-20 (3) photo_2024-02-02_09-17-54

photo_2024-02-02_07-18-39

photo_2024-02-02_11-25-56 photo_2024-02-02_07-55-12 photo_2024-02-02_07-52-17 photo_2024-02-01_23-41-36 photo_2024-02-01_23-41-35 photo_2024-02-01_23-41-34 photo_2024-02-01_23-41-27 photo_2024-02-01_23-41-26 photo_2024-02-01_23-41-25 photo_2024-02-01_23-41-24 photo_2024-02-01_23-41-23 photo_2024-02-01_23-41-22 photo_2024-02-01_23-41-22 (2) photo_2024-02-01_23-41-20 photo_2024-02-01_23-41-20 (2)

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ

ព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិ GX ដែលកន្លងមកបានសហការរួមចំណែកគាំទ្រលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦២០៨ ករណី ក្នុងខេត្តកំពង់ចាម តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ និងជួយវះកាត់អ្នកជំងឺ សរុបចំនួន ៣០៤៥នាក់ ក្នុងខេត្តព្រៃវែង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែធ្នូ ឆ្នាំ២០២៣ ក្រោមគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អ លើការពិនិត្យមើលលទ្ធភាពជួយពង្រឹងសេវាសុខភាពភ្នែកនៅតាមបណ្តាលខេត្ត និងមជ្ឈមណ្ឌលថែទាំភ្នែក នៅតាមមន្ទីរពេទ្យស្រុក និងនៅកម្រិតសហគមន៍ តាមរយៈការបំពាក់ឧបករណ៍ បរិក្ខារ និងបច្ចេកវិទ្យាសម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា និងការផ្តល់ជំនួយបណ្តុះបណ្តាលជំនាញឯកទេសក្នុងការងារជំងឺគ្រុនឈាម ដើមី្បឈានទៅដល់ការពង្រីកផែនការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនៅក្នុងពេលឆាប់ៗខាងមុខនេះបន្ថែមទៀត។

លោក LEUNG Chun-Ying បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីក “គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ “ ទៅខេត្តផ្សេងទៀតតាមការស្នើសុំរបស់ក្រសួងសុខាភិបាល ចូលរួមឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា។ ចំពោះការស្នើគម្រោងជំងឺគ្រុនឈាមគឺ GX Foundation មានឆន្ទៈត្រៀមគាំទ្រដោយសន្យាថានឹងបញ្ជូនក្រុមការងារ GX Foundation សហការជាមួយក្រុមការងារក្រសួងសុខាភិបាលឱ្យចុះពិនិត្យទីតាំងនៅតាមខេត្ត និងមន្ទីរពេទ្យ ដើមី្បរៀបចំគម្រោងក្នុងការជួយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ GX Foundation ដែលមានការប្តេជ្ញាចិត្តក្នុងការពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-01-29_14-52-22 (2)  photo_2024-01-29_14-52-23 photo_2024-01-29_14-52-25 (2) photo_2024-01-29_14-52-25 photo_2024-01-29_14-52-27 photo_2024-01-29_14-52-28

photo_2024-01-29_14-52-22

photo_2024-01-29_14-52-29

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តលើកកម្ពស់សមត្ថភាពបច្ចេកទេស ក្រមសីលធម៌វិជ្ជាជីវៈ ពង្រីកសមត្ថភាពវិទ្យាស្ថានបន្ថែមទៀត ជាពិសេសសម្ភារៈបរិក្ខារមន្ទីរពិសោធន៍ទំនើបៗ និងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានជំនាញច្បាស់លាស់ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុត សម្រាប់ការជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីយកទៅអនុវត្តធានាការចូលរួមចំណែកសម្រេចឱ្យបានសកម្មភាពនូវវិធានការគន្លឹះរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
-ធានាឱ្យបានទាំងគុណភាព សុវត្ថិភាព បរិយាប័ន្ន និងនវានុវត្តន៍ នៃមន្ទីរពិសោធន៍
-ពង្រឹងបន្ថែមកិច្ចសហការជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យសាធារណៈ ជាពិសេសគាំទ្រគ្នាទៅវិញទៅមកលើការស្រាវជ្រាវផ្នែកជំងឺឆ្លង និងជំងឺមិនឆ្លង។
-យកចិត្តទុកដាក់បន្ថែមលើការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល
-សូមគាំទ្រឱ្យបន្ត និងជំរុញកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីប្រើឱ្យអស់លទ្ធភាពក្នុងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ជាតិ។
-បន្តពង្រឹងការស្រាវជ្រាវ ការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តី បុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារផ្នែកមន្ទីរពិសោធន៍ និងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាពរបស់បច្ចេកវិទ្យាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ និងពង្រីកសេវា ឱ្យកាន់តែទូលាយប្រសើរថែមទៀត។

photo_2024-01-26_15-51-30 photo_2024-01-26_15-51-31 photo_2024-01-26_15-51-35 (2) photo_2024-01-26_15-51-35 photo_2024-01-26_16-36-02 photo_2024-01-26_15-51-17 photo_2024-01-26_16-36-02 (2) photo_2024-01-26_16-36-01 photo_2024-01-26_16-35-58 photo_2024-01-26_16-06-50 photo_2024-01-26_16-06-48 photo_2024-01-26_16-06-47 photo_2024-01-26_15-51-42 photo_2024-01-26_15-51-40 photo_2024-01-26_15-51-39 photo_2024-01-26_16-06-49

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជំរុញអោយថ្នាក់ដឹកនាំគ្រប់កម្រិត និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញដែលបម្រើសេវាសាធារណៈ សូមបន្តយកចិត្តទុកដាក់ បន្តប្រុងប្រយ័ត្នខ្ពស់ និងមានមតិយោបល់ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមមាននៅក្នុងបន្ទុក ដែលជួបប្រទះ ឬរាំងស្ទះជាយូរមកហើយ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញនូវគ្រប់បញ្ហាដែលប្រឈមដើម្បីយកមកឆ្លុះបញ្ចាំងខ្លួនឯងស្វែងរកចំណុចខ្វះខាត និងកែតម្រូវបំពេញបន្ថែមជាប់ជាប្រចាំ។

ឯកឧត្ដមបានបន្ថែមទៀតថា នៅគ្រប់មន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យនៅកម្រិតថ្នាក់ជាតិ ជំហានបឋមសូមឱ្យរៀបចំកែលំអប្រព័ន្ធការត្រួតពិនិត្យសុខភាព (Medical Check Up) សម្រាប់អ្នកទទួលសេវា ក្នុងការពិនិត្យព្យាបាលដោយប្រសិទ្ធភាព និងគោរពជំហានការងារពីនេះទៅមុខដើម្បីឱ្យប្រសើរឡើង។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជូនអនុសាសន៍គន្លឹះៗ ដែលជាជំនួយស្មារតីដំណោះស្រាយលើបញ្ហាប្រឈមនានាៗ។

សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត។

photo_2024-01-25_21-12-21

photo_2024-01-25_21-12-21 (2)  photo_2024-01-25_21-12-22 photo_2024-01-25_21-12-23 photo_2024-01-25_21-12-24 (2) photo_2024-01-25_21-12-24 photo_2024-01-25_21-12-25 photo_2024-01-25_21-12-26 photo_2024-01-25_21-12-27 (2) photo_2024-01-25_21-12-27 photo_2024-01-25_21-12-28 photo_2024-01-25_21-12-29 photo_2024-01-25_21-12-30 photo_2024-01-25_21-12-38 photo_2024-01-25_21-12-40 photo_2024-01-25_21-49-29

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាព ជម្រុញការងារលើកកំពស់សុខភាពឱ្យបានច្រើន និងត្រូវធ្វើការពិនិត្យនូវរបាយការណ៍វឌ្ឍនភាពដែលបានកន្លងមក។ ចំពោះរបាយការណ៍ត្រូវរៀបចំឱ្យខ្លីខ្លឹម ទាំងខ្លឹមសារបច្ចេកទេសងាយយល់ និងមានពាក្យស្លោកខ្លីៗផងដែរ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរ និងថ្លែងអំណរគុណ កោតសរសើរដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងចុះទៅពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានរួមមាន មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមបន្តការចូលរួមសហការសកម្មភាពបែបនេះបន្តទៀត។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

photo_2024-01-22_18-02-28

photo_2024-01-22_18-02-28 (2)  photo_2024-01-22_18-02-29 (2) photo_2024-01-22_18-02-29 photo_2024-01-22_18-02-30 photo_2024-01-22_18-02-31 photo_2024-01-22_18-02-32 (2) photo_2024-01-22_18-02-32 photo_2024-01-22_18-02-33 (2) photo_2024-01-22_18-02-33 photo_2024-01-22_18-02-34 photo_2024-01-22_18-02-35 (2) photo_2024-01-22_18-02-35 photo_2024-01-22_18-02-36

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ជាមួយលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ជាមួយលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ

នៅព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ជាមួយលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៧៩ ក្រោយពេលដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យ ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការផ្លាស់ប្តូរបច្ចេកវិទ្យាផលិតឱសថវេជ្ជសាស្ត្រ និងការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា តាមការស្នើសុំ ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងសុខាភិបាលនេះប្រទេសទាំងពីរ លើការចែករំលែកបទពិសោធន៍ព្យាបាលជំងឺមហារីក ទឹកនោមផ្អែម ជម្រុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ការផ្តល់អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រទាំងរយៈពេលខ្លី និងវែង។ ភាគីពាក់ព័ន្ធនៃក្រសួងសុខាភិបាល នឹងធ្វើការជាមួយស្ថានទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា រៀបចំគម្រោងបណ្តុះបណ្តាលគ្រូពេទ្យឯកទេសមហារីកនៃមន្ទីរពេទ្យហ្លួងម៉ែ ដោយក្រុមគ្រូពេទ្យពីប្រទេសគុយបា នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ និងស្នើសាធារណរដ្ឋគុយបា បន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-01-10_19-04-04 photo_2024-01-10_19-04-05 photo_2024-01-10_19-04-06 photo_2024-01-10_19-04-07 (2) photo_2024-01-10_19-04-07 photo_2024-01-10_19-04-08 photo_2024-01-10_19-04-09

photo_2024-01-10_19-04-10

photo_2024-01-10_19-04-10 (2)

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី១៣»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី១៣»

ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តនៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី១៣ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៨៧នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

គោលបំណងមេរៀនវគ្គបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ គឺសិក្សាអំពីការយល់ និងស្គាល់អំពីខ្លួនឯងច្បាស់លាស់ ជារឿងសំខាន់ក្នុងភាពជាអ្នកដឹកនាំ និងយល់ដឹងអំពីកត្តានានាដែលអាចជួយយើងយល់ដឹងអំពីខ្លួនកាន់តែប្រសើរជាងមុន។ ទន្ទឹមនឹងនោះដែរក៏មានការធ្វើតេស្តវាស់វែង និងសិក្សារៀនសូត្រពីគន្លឹះមួយចំនួនដែលទាក់ទងនឹងការយល់ដឹងពីខ្លួនឯង និងស្វែងយល់អំពីសហភារតក្នុងការងារ ដើម្បីបង្កើនប្រសិទ្ធភាព និងសម្រេចបានជោគជ័យយូរអង្វែង។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

photo_2024-01-09_20-31-39 photo_2024-01-09_20-31-40

photo_2024-01-09_20-31-40 (2)

photo_2024-01-09_20-31-41 photo_2024-01-09_20-31-42 photo_2024-01-09_20-31-43 (2) photo_2024-01-09_20-31-43 photo_2024-01-09_20-31-44 photo_2024-01-09_20-36-25 photo_2024-01-09_20-36-26

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ស្នើឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមរៀបចំការងាររៀបចំសន្និបាត និងពិធីសម្ភាធមន្ទីរពេទ្យបង្អែកតេជោសែនកោះធំ នាពេលខាងមុខនេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងាររៀបចំស្តង់ពិព័រណ៍របស់ក្រសួងសុខាភិបាល ក្នុងព្រឹត្តិការណ៍អបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប ៥ ឆ្នាំ នៃការរៀបចំកសាងវិមានឈ្នះ ឈ្នះ ដែលបានបញ្ចប់ដោយរលូន និងមានការកោតសរសើរពីសាធារណជនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំបង្កើនការផ្សព្វផ្សាយអំពីការអប់រំសុខភាពជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ ដោយការផ្សព្វផ្សាយត្រូវមានការចូលរួមសហការពីអន្តរក្រសួង ទៅតាមទម្រង់រូបភាពដូច ប៉ាណូផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយបែបអេឡិចត្រូនិច និងតាមទម្រង់ជាច្រើនទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំពោះមន្រ្តីផ្តល់សេវាសុខាភិបាល ត្រូវជម្រាបជូនឱ្យបានច្បាស់លាស់ទាំងរោគវិនិច្ឆ័យ ឬស្ថានភាពរបស់ជំងឺ ដោយត្រូវប្រើពាក្យងាយយល់ និងគោរពតាមលក្ខណៈបច្ចេកទេស។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៤ និងថ្លែងអំណរគុណ កោតសរសើដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើន និងសូមបន្តការចូលរួមសហការសកម្មភាពបែបនេះបន្តទៀត។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

photo_2024-01-08_19-06-01 photo_2024-01-08_19-06-02 (2) photo_2024-01-08_19-06-02 photo_2024-01-08_19-06-04 photo_2024-01-08_19-06-05 (2) photo_2024-01-08_19-06-05 photo_2024-01-08_19-06-06 (2) photo_2024-01-08_19-06-06 photo_2024-01-08_19-06-08 (2) photo_2024-01-08_19-06-08 photo_2024-01-08_19-06-09 (2) photo_2024-01-08_19-06-09 photo_2024-01-08_19-50-26 photo_2024-01-08_19-50-27

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការទី៨ នៃរដ្ឋសភា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការទី៨ នៃរដ្ឋសភា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការនានាទាំង៩ នៃរដ្ឋសភាដែលប្រព្រឹត្តទៅនៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ជាពិសេសនៅមូលដ្ឋានសុខាភិបាល ថ្នាក់ក្រោមជាតិ។ លោកជំទាវប្រធានគណៈកម្មការទី៨ បានសំដែងនូវការកោតសរសើរដល់ការខិតខំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានតាមដានដោយយកចិតទុកដាក់នូវសកម្មរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ន។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងការបង្ហាញរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរួចមក គណៈកម្មការទី៨ បានគាំទ្រលើវិធានការគន្លឹះនានា និងផែនការអាទិភាពដែលត្រូវបន្តអនុវត្ត ដេីម្បីលេីកគុណភាពសេវាសុខាភិបាលឱ្យកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កម្រិត ជាពិសេសការអប់រំសុខភាពនៅក្នុងសហគមន៍ និងការពង្រីកសេវាព្យាបាលជំងឺមិនឆ្លង នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស។ ជាមួយគ្នានេះ គណៈកម្មការទី៨ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញ និងគាំទ្រលើផែនការសកម្មភាព ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវប្រធាន និងសមាជិក សមាជិកានៃគណៈកម្មការទី៨ នៃរដ្ឋសភា ដែលបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល បន្តប្រឹងប្រែងដោះស្រាយនូវបញ្ហាប្រឈមនានា ពាក់ព័ន្ធជាមួយនឹងសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែមានភាពប្រសើរឡើង។ photo_2024-01-05_22-19-42

photo_2024-01-05_22-38-52

photo_2024-01-05_22-38-53 photo_2024-01-05_22-19-47 photo_2024-01-05_22-19-51 photo_2024-01-05_22-20-02 photo_2024-01-05_22-20-12 photo_2024-01-05_22-20-16

photo_2024-01-05_22-19-41

photo_2024-01-05_22-20-17 photo_2024-01-05_22-20-18

1 4 5 6 7 8 16