ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព-វឌ្ឍនភាពសុខាភិបាល និងវត្តមាន ប្រចាំការ តាមមណ្ឌលសុខភាព ដើម្បីពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព-វឌ្ឍនភាពសុខាភិបាល និងវត្តមាន ប្រចាំការ តាមមណ្ឌលសុខភាព ដើម្បីពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក

ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងបានផ្តាំផ្ញើប្រសាសន៍មួយចំនួនជាគន្លឹះសម្រាប់និរន្តរភាពនៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល៖

១-ត្រូវថែទាំសុខភាពខ្លួនជាប់ជាប្រចាំ និងកាន់តែខិតខំថែរក្សាសុខភាពមន្ត្រីសុខាភិបាល ដែលជាសហភាតរ ទោះបីលោកចូលនិវត្តន៍ក៏ដោយ។
២-បន្តខិតខំរក្សាចំណេះដឹង សមត្ថភាពជំនាញ តាមរយៈការចងក្រងជាក្រុមពហុឯកទេស ដើម្បីយកគ្រប់ករណីជំងឺស្មុគ្រស្មាញយកមកដោះស្រាយរួមគ្នា គ្រប់អង្គភាពសុខាភិបាលទាំងកម្រិតខេត្ត ស្រុក និងពិសេសកម្រិតមណ្ឌលសុខភាព។
៣-រៀបចំផែនការបណ្តុះបណ្តាលបន្តតាមជំនាញក្នុងអង្គភាពខ្លួន និងឆ្លុះបញ្ចាំងជាមួយអង្គភាពផ្សេងៗ ដែលជាសហភាតរ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរកដំណោះស្រាយ លើបញ្ហាផ្សេងៗ។
៤-រៀបចំផែនការត្រៀមទុកជាមុន បន្តលើកកម្ពស់អភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។
៥-បន្តខិតខំស្វែងរកដែគូរអភិវឌ្ឍន៍ផ្សេងៗ រួមទាំងវិស័យឯកជន ដោយពាំនាំការចូលរួមពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងអង្គភាពសុខាភិបាលរបស់ខ្លួន។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមប្រតិភូក្រសួងសុខាភិបាលក៏បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល វេលាយប់ ជួបមន្ត្រីមណ្ឌលយាមប្រចាំការ (ជាឧទារហរណ៍ មណ្ឌលសុខភាពដូនកែន មណ្ឌលសុខភាពចុងកាល់) ដោយបានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា។

photo_2023-11-04_21-59-46 photo_2023-11-04_21-59-47 photo_2023-11-04_21-59-54 photo_2023-11-04_21-59-58 photo_2023-11-04_22-00-01 photo_2023-11-04_22-00-03 photo_2023-11-04_22-00-09 photo_2023-11-04_22-00-10 photo_2023-11-04_22-00-23 photo_2023-11-04_22-00-26

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល ដើម្បីពិនិត្យការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងដែលបានដាក់ចេញ ក្នុងការពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក នៃខេត្តព្រះវិហារ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព  និងវឌ្ឍនភាពសុខាភិបាល ដើម្បីពិនិត្យការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងដែលបានដាក់ចេញ ក្នុងការពង្រឹងការផ្តល់សេវាតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក នៃខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា នៃខេត្តព្រះវិហារ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលនៃខេត្តព្រះវិហារ ដែលខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជាអនុសាសន៍ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ៩ ចំណុច និងអាទិភាព ៣ចំណុច ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការ ពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួមទាំងចូលរួមឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលក្រសួងបានរៀបចំរៀងរាល់សប្តាហ៍ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាល សម្រាប់ថ្នាក់រាជធានី-ខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថារាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្រ្តីរាជការល្អ ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌) ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបឋម និងនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព សេវាបង្ក និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត ៧) ការពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨) កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តព្រះវិហារ ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ដើម្បីការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

photo_2023-11-04_13-42-25 photo_2023-11-04_13-42-32 photo_2023-11-04_13-42-59 photo_2023-11-04_13-43-00 photo_2023-11-04_13-43-02 photo_2023-11-04_13-43-05 photo_2023-11-04_13-43-08 photo_2023-11-04_13-43-22 photo_2023-11-04_13-43-23

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា

ទីស្តីការក្រសួងសុខាភិបាល៖ នៅព្រឹកថ្ងៃសុក្រ ០៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលសាធារណៈរដ្ឋឆែក តាមរយៈស្ថានទូតឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈគម្រោងគាំពារសុខភាពមាតា និងទារកនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងជំនួយហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីគម្រោងជំនួយបំពាក់សម្ភារៈ នៅមន្ទីរពេទ្យកុមារជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឆែក លើវិស័យសុខាភិបាល រួមមានការផ្តល់អាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលរួមគ្នា បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលធំពីរ នៅប្រទេសកម្ពុជា គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ជាពិសេស ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-11-03_15-41-21 photo_2023-11-03_15-41-22 photo_2023-11-03_15-41-28 photo_2023-11-03_15-41-30 photo_2023-11-03_15-41-31 (2) photo_2023-11-03_15-41-31 photo_2023-11-03_15-41-32

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ

នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព និងគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់។
គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋឥណ្ឌា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីខែមេសា ឆ្នាំ២០២២ ។ ប្រទេសឥណ្ឌា បានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៣២៥, ០០០ ដូស ក្រោមគំនិតផ្តួចផ្តើម Quad Vaccine តបតាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិមុន។

លោកជំទាវឯកអគ្គរាជទូត បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យ ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកជំទាវឯកអគ្គរាជទូត បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ លោកជំទាវឯកអគ្គរាជទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការវិនិយោគនានា ដែលមានគុណភាព ស្របតាមតម្រូវការសុខភាពនៅកម្ពុជា។

ជាចុងបញ្ជប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសឥណ្ឌា ជាពិសេស លោកជំទាវឯកអគ្គរាជទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។photo_2023-11-01_17-21-14photo_2023-11-01_17-21-22

photo_2023-11-01_17-21-25

photo_2023-11-01_17-21-09 photo_2023-11-01_17-21-28

photo_2023-11-01_17-21-11

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៤»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៤»

ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៤ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទដែលមានសមាសភាពចូលរួមសរុបចំនួន ១,៩១៦នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
គោលបំណងនៃមេរៀនក្នុងសប្តាហ៍នេះ គឺឈានចូលដល់គន្លឹះសំខាន់ទី១ក្នុងចំណោមគន្លឹះទាំង៧របស់វគ្គបណ្តុះបណ្តាល ដែលសំដៅឆ្លុះបញ្ចាំងក្នុងការវាយតម្លៃខ្ពស់នូវសារៈសំខាន់នៃការអនុវត្តការងារដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃវិធីសាស្រ្តដោះស្រាយបញ្ហា ដោយផ្តោតលើការវិភាគបញ្ហា និងបញ្ជាក់ឱ្យបានច្បាស់អំពីមូលហេតុរបស់គំនិត ដែលផ្តួចផ្តើម ព្រមទាំងការផ្គុំគន្លឹះពិសេសៗនៃបញ្ហាជុំគ្នាដើម្បីដោះស្រាយ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលសប្តាហ៍នេះបានបន្ថែមសមាសភាពចូលរួមរហូតដល់អនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។

photo_2023-10-31_18-05-16photo_2023-10-31_18-05-17

photo_2023-10-31_18-05-17 (2)

photo_2023-10-31_18-05-18 photo_2023-10-31_18-05-19 photo_2023-10-31_20-08-10 photo_2023-10-31_18-05-18 (2)

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល

នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យររដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ស្ថានទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានគាំទ្រក្រសួងសុខាភិបាល ចូលរួមក្នុងការកសាងប្រព័ន្ធ ថែទាំសុខភាពនៅកម្ពុជា តាមរយៈជំនួយសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការ GIZ និងសហប្រតិបត្តិការហិរញ្ញវត្ថុរបស់ KfW ដល់វិស័យសុខាភិបាលជាច្រើននាពេលកន្លងមក។
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអំពី ជំនួយសហប្រតិបត្តិការរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើវិស័យសុខាភិបាល ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦ លើការកសាងហេដ្ឋារចនាសម្ព័ន្ធអគារបណ្តុះបណ្តាលនិងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកគ្រប់គ្រងសុខាភិបាលនៅថ្នាក់ក្រោមជាតិ និងថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ។

ជាបន្តបន្ទាប់អាល្លឺម៉ង់ បានគាំទ្រក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការលើកកម្ពស់សេវាថែទាំសុខភាពបឋម។ លើសពីនេះទៀត បច្ចុប្បន្ននេះអាល្លឺម៉ង់បាន និងកំពុងចូលរួមចំណែកគាំទ្រវិស័យសុខាភិបាលលើគម្រោងមួយចំនួនទៀតដូចជា៖
1. គម្រោង គាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល
2. ការអនុវត្តការធ្វើវិមជ្ឈការ និងវិសហមជ្ឈការវិស័យសុខាភិបាលទៅថ្នាក់ក្រោមជាតិ តាមរយៈការកែលម្អគុណភាពនៃការផ្តល់សេវាសុខភាព ហិរញ្ញប្បទានថែទាំសុខភាព និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល
3. ការកែលម្អគម្រោងគាំពារសង្គម និងសុខភាព (ISPH) តាំងពីឆ្នាំ២០២១ ហើយដែលនឹងត្រូវបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ
4. គម្រោង One Health 4 Cambodia (OH4CAM) ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការអភិវឌ្ឍនគោលនយោបាយស្តង់ដារសម្រាប់ការអប់រំវិជ្ជាជីវៈសុខភាពមុនពេលផ្តល់សេវា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាពិសេស ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ អាទិភាពសុខាភិបាល ព្រមទាំងសន្យាថានឹងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ លើវិស័យសុខាភិបាល បន្ថែមទៀត ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ photo_2023-10-30_18-18-59

photo_2023-10-30_18-18-59 (2)photo_2023-10-30_18-19-06 photo_2023-10-30_18-54-11

photo_2023-10-30_18-19-06 (2)

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារដែលសម្រេចបានជារូបរាង និងបន្តសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងខេត្ត

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារដែលសម្រេចបានជារូបរាង និងបន្តសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងខេត្ត

ខេត្តកណ្តាល៖ ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារក្នុងអាទិភាពចម្បង នៅមណ្ឌលសុខភាពព្រែកស្តី មន្ទីរពេទ្យបង្អែកស្រុកកោះធំ និង មន្ទីរពេទ្យបង្អែកជ័យជំនះ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំអោយបានកាន់តែប្រសើរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និង រូបភាពវេជ្ជសាស្ត្រ សំរាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធិភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល សួរសុខទុក និងជូនពរអ្នកជំងឺ ក្រុមគ្រួសារ ដែលមកទទួលសេវាពិគ្រោះ ក៏ដូចជាកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក រួមទាំងជួបសំណេះសំណាលថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រដែលជាជំនាញរបស់ខ្លួន រួមទាំងចូលរួមអោយបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលស្ថាបន័ក្រសួងបានរៀបចំរៀងរាល់សប្តាហ៍។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពប្រកប ដោយនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត ៧) ការពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨) កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរចំពោះស្មារតីរួបរួមសាមគ្គី តម្កល់ផលប្រយោជន៍រួម គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

photo_2023-10-29_21-09-21

photo_2023-10-29_21-09-21 (2)  photo_2023-10-29_21-09-23 photo_2023-10-29_21-09-25 (2) photo_2023-10-29_21-09-25 photo_2023-10-29_21-09-27 photo_2023-10-29_21-09-28

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ និងការបំពាក់បរិក្ខារវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យតេជោសែនកោះធំ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ និងការបំពាក់បរិក្ខារវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យតេជោសែនកោះធំ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយប្រតិភូក្រសួងសុខាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យតេជោសែនកោះធំ។

មន្ទីរពេទ្យនេះមានអគារថ្មីចំនួន០៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ ជាមួយប្រព័ន្ធបច្ចេកវិទ្យា Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ដើម្បីបម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យនឹងត្រៀមរៀបចំដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

សូមបញ្ជាក់ថាមន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងសប្បុរសជនទាំងក្នុង និង ក្រៅស្រុក រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបម្រើសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់។

photo_2023-10-29_14-56-17 photo_2023-10-29_14-56-18 photo_2023-10-29_14-56-22 photo_2023-10-29_14-56-25 photo_2023-10-29_14-56-29 photo_2023-10-29_15-06-20

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសបដិសេធព័ត៌មានបំផ្លើសខុសពីការពិតដែលចែកចាយលើបណ្តាញសង្គម Facebook

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសបដិសេធព័ត៌មានបំផ្លើសខុសពីការពិតដែលចែកចាយលើបណ្តាញសង្គម Facebook

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសបដិសេធព័ត៌មានបំផ្លើសខុសពីការពិត ដែលចែកចាយលើបណ្តាញសង្គម Facebook

ក្រសួងសុខាភិបាល សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដែលបានបង្ហោះចែកចាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ ដោយបានសរសេរមានខ្លឹមសារថា៖ “ក្រសួងសុខាភិបាលបានសម្រេចបិទ និងលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឱ្យអស់មុនឆ្នាំ២០២៥”។

ការចុះផ្សាយព័ត៌មានបំភ្លៃនេះបានធ្វើឱ្យសាធារណជនយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជនមេត្តាកុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់និងឆាប់បំផុត។

photo_2023-10-27_07-22-34 photo_2023-10-27_07-22-35 (2) photo_2023-10-27_07-22-35

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

កិច្ចប្រជុំរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើថ្នាក់ដឹកនាំ និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញ សូមយកចិត្តទុកដាក់បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម នារដូវវស្សានេះ ដោយត្រូវបន្តធ្វើយុទ្ធនាបាញ់ថ្នាំមូស នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ។ ចំពោះជំងឺភ្នែកក្រហម សូមបន្តខិតខំធ្វើការណែនាំ ដោយអប់រំ ផ្សព្វផ្សាយ និងត្រៀមថ្នាំព្យាបាលជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមសាលាឱ្យបានគ្រប់គ្រាន់។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវអនុប្រសាសន៍ ៦ចំណុចសំខាន់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។

photo_2023-10-26_18-51-03 photo_2023-10-26_18-51-04 photo_2023-10-26_18-51-05 (2) photo_2023-10-26_18-51-09 photo_2023-10-26_18-51-11 photo_2023-10-26_18-51-14 photo_2023-10-26_18-51-16

ពិធីដាក់ឱ្យអនុវត្តគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក

ពិធីដាក់ឱ្យអនុវត្តគម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ គម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក ត្រូវបានដាក់ឱ្យអនុវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

ក្នុងឱកាសពិធីដាក់ឱ្យអនុវត្តគម្រោងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ជូនជ្រាបថា៖ គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការរក្សាបានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានសន្តិសុខដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ធ្វើអោយមានការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន។ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅក្នុងសុខសន្តិភាព ស្ថេរភាពពេញលេញ ស្ថេរភាពនយោបាយ ក្នុងស្ថានភាពរីកចម្រើនសេដ្ឋកិច្ច ក្រោមភាពដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាអាណត្តិមុនៗ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះការងារថែទាំសុខភាពបឋម ត្រូវបានកែលម្អ និងបានចូលរួមចំណែកដល់ភាពរីកចម្រើន និងជោគជ័យ ផ្នែកសុខភាព ក្នុងប្រទេសកម្ពុជា ដោយបានកាត់បន្ថយបានជាអតិបរិមា នូវអត្រាឈឺ និងស្លាប់ របស់ទារក កុមារមានអាយុ ៥ឆ្នាំ និងស្រ្តី ជំងឺឆ្លង ដូចជា អេដស៍ គ្រុនចាញ់ របេងជាដើម។ ជាជំហានៗទៅមុខដូចគ្នា ទៅនឹងប្រទេសក្នុងតំបន់ ការរីកចម្រើនខាងសេដ្ឋកិច្ច និងប្រជាសាស្រ្ត បាននាំឱ្យមានការរំពឹងថានឹងមានការកើនឡើងនូវចំនួនប្រជាជន និងចំនួនវ័យចាស់ជរាដែលនឹងនាំមកនូវបន្ទុកជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងសេចក្តីត្រូវការសេវាសម្រាប់ជនដែលមានវ័យកាន់តែចាស់ជរាទៅអនាគត។ តាមរយៈអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាត្រូវបានប៉ានប្រមាណថា មានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់នៅដោយមានពិការភាព ហើយដែលក្នុងចំណោមនោះ ជនមានពិការភាពលើស ៣២០.០០០នាក់ មានការលំបាកខ្លាំងក្នុងធ្វើចលនាប្រចាំថ្ងៃ។ ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនាទាំងនោះ មានចាស់ជរា អ្នកជំងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែកនិងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសារមីន និងគ្រោះថ្នាក់ចរាចរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការសហការគ្នា និងបំពេញគ្នាទៅវិញទៅមកនេះ បាននឹងបង្កើតឱ្យមានប្រព័ន្ធ និងសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសប្បនិម្មិត គ្រប់ជ្រុងជ្រោយដើម្បីបម្រើឱ្យផលប្រយោជន៍ជនមានពិការភាព។ គម្រោង ATscale ដែលជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗទៀតនោះទេ ក៏ជាសារមួយ រំលឹកទាំងអស់គ្នាថា យើងមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប ហើយយើងមិនគ្រាន់តែផ្តល់នូវឧបករណ៍អវយវៈសប្បនិម្មិតនោះទេ តែយើងក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតឱ្យប្រសើរឡើង។

photo_2023-10-26_13-21-44 photo_2023-10-26_13-21-45 photo_2023-10-26_13-22-04 photo_2023-10-26_13-22-06 photo_2023-10-26_13-22-09 photo_2023-10-26_13-22-10 photo_2023-10-26_13-22-53

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដឹកនាំដោយលោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC អមដំណើរដោយប្រធាន-តំណាងក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យសរុបចំនួន២៣

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដឹកនាំដោយលោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC អមដំណើរដោយប្រធាន-តំណាងក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យសរុបចំនួន២៣

រសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដឹកនាំដោយលោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC អមដំណើរដោយប្រធាន-តំណាងក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យសរុបចំនួន២៣ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមក រួមមាន ការចុះបញ្ជិកាសម្ភារៈបរិក្ខារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបាន និងកំពុងចរាចរណ៍ផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា សម្រាប់បំពេញសេចក្តីត្រូវការក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ព្រមទាំងការថែទាំសុខភាព សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល EU-ABC បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោក Tassilo Brinzer ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

ភាគីទាំង២ បានពិភាក្សាអំពីវិធីសាស្ត្រធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឈរលើមូលដ្ឋាននៃការគោរពច្បាប់ និងបទបញ្ញត្តិជាធរមាន តម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត ក្រុមប្រឹក្សាធុរកិច្ច EU-ASEAN Business Council (EU-ABC) ពិនិត្យលើកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគដូចជា៖
– ការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលទាំងមូលនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការលើកកម្ពស់សេវាថែទាំសុខភាពបឋម
– ការគ្រប់គ្រង និងបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង
– ការវិនិយោគមន្ទីរពេទ្យអន្តរជាតិរបស់សហភាពអឺរ៉ុប ដែលមានស្តង់ដារ និងបច្ចេកវិទ្យាទំនើប ស្របតាមតម្រូវការសុខភាពរបស់ប្រជាជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលបានសេវា និងដើម្បីបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដល់គ្រូពេទ្យកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់គណៈប្រតិភូធុរកិច្ចខាងលើ ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-10-25_18-02-57 photo_2023-10-25_18-02-58 photo_2023-10-25_18-03-00 (2) photo_2023-10-25_18-03-00 photo_2023-10-25_18-03-03 photo_2023-10-25_18-03-04

1 8 9 10 11 12 14